This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, August 13, 2013

សហគ្រិន​វ័យ​ជាង​​៣០​ឆ្នាំ​មាន​ចំណូល​ជាង​១​សែន​ដុល្លារ​ ទម្លាយ​អាថ៌កំបាំង​នាំ​ឲ្យ​​ជោគជ័យ


អគ្គនាយក​ក្រុមហ៊ុន​ ដែល​មាន​អតីតកាល​ជា​កូន​អ្នក​ស្រែ​សុទ្ធសាធ ប៉ុន្តែ​​ដោយ​មាន​ភាព​ជឿជាក់​លើ​តម្លៃ​នៃ​​ការ​​សិក្សា​ និង​​ចេះ​​ត្រួសត្រាយ​ផ្លូវ​តាម​រយៈ​ធ្វើការ​ឲ្យ​គេ បាន​ក្លាយ​ខ្លួន​​ជា​អគ្គនាយក​ក្រុមហ៊ុន ​​មាន​ចំណូល​​១៥​ម៉ឺន​ដុល្លារ​​​ក្នុង​មួយ​ឆ្នាំ​ៗ​ នា​ពេល​​បច្ចុប្បន្ន។ តើ​ជីវិត​របស់​លោក​បត់បែន​យ៉ាងណា​ខ្លះ ទម្រាំ​បាន​ក្លាយ​ជា​អគ្គនាយក​ក្រុម​​ហ៊ុន​?
ខាង​ក្រោមនេះ​​ជា​រស​ជីវិត​របស់​អគ្គនាយក​រូប​នេះ​៖
លោក សន សៀប កើត​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​១៩៨១ នៅ​ខេត្ត​ព្រៃវែង មាន​ឪពុក​ឈ្មោះ​ មិន ស៊យ និង​ម្ដាយ​ឈ្មោះ ចក់ សុផល។ លោក​ជា​​កូន​ច្បង​ក្នុង​ចំណោម​​បង​ប្អូន​៤​នាក់ ​រស់​ក្នុង​​​​​គ្រួសារ​មាន​មុខ​របរ​ជា​អ្នក​ធ្វើ​ស្រែ និង​លក់ដូរ​កំប៉ិកកំប៉ុក។

​វ័យ​កុមារភាព​
នៅ​អាយុ​៥​ឆ្នាំ​ លោក​បាន​ចូល​រៀន​នៅ​សាលា​​បឋម​សិក្សា​ស្វាយ​អន្ទរ ប៉ុន្តែ​​​ពេល​​កំពុង​សិក្សា​នៅសាលា​​បឋម​សិក្សា​នោះ​​ លោក​ត្រូវ​បាន​ប្ដូរ​​លំនៅដ្ឋាន​​ពី​ស្រុក ​ទៅ​រស់​នៅ​ស្រុក​មួយ​ទៀត​ ដោយសារ​ឪពុកម្ដាយ​របស់​លោក​​មិន​ទាន់​មាន​លំនឹង​ជីវភាព​ពិត​ប្រាកដ​។ ពេល​ទំនេរ​ពី ​ការ​ធ្វើ​ស្រែ​ដែល​រដ្ឋ​ចែក​ឲ្យ ពួកគាត់​មាន​មុខរបរ​ជា​អ្នក​លក់​ដូរ​កំប៉ិកកំប៉ុក ដូចជា​ម្ដាយ​លោក​លក់​ឥវ៉ាន់​ចាប់​ហួយ និង​ឪពុក​លោក​​លក់​ការ៉េម ឬ​ជួនកាល​ត្រូវ​ទៅ​ស៊ីឈ្នួល​នៅ​ស្រុក​ឆ្ងាយ​ ដូច្នេះ​លោក​ត្រូវ​​ប្ដូរ​មក​រស់នៅ​ជាមួយ​ជីដូន ដើម្បី​បាន​រៀន​សូត្រ​ជាប់​លាប់។
អ្វី​ដែល​លោក​ចងចាំ​កាល​ណោះ​ គឺ​លោក​ត្រូវ​រៀន​ធ្លាក់​ថ្នាក់​ទី​៣​ចំនួន​៣​ឆ្នាំ ​ដោយសារ​លោក​រវល់​​ឌុប​ប្អូន​ស្រី​របស់​លោក​​មក​រៀន ​និង​ទៅ​ផ្ទះ​វិញ​រហូត​ដល់​ចូល​រៀន​មិន​ទាន់ ​​និង​ម្យ៉ាង​ចាស់​ៗ​ប្រាប់​ថា​ចាំ​រៀន​ជាមួយ​ប្អូន​តែ​ម្ដង។ នៅ​ឆ្នាំ​ក្រោយ​មក​ទៀត​ លោក​ក៏​រវល់​ដើរ​លេង​ច្រើន​ពេក​ភ្លេច​ចូល​រៀន​ដែរ ​ក៏​ធ្លាក់​មួយ​ឆ្នាំ​ទៀត​ ដូច្នេះ​សរុប​មក​វិញ​​ក៏​ត្រូវ​រៀន​ថ្នាក់​ទី​៣​មួយ​ឆ្នាំ​ទៀត​។
ស្បែក​ជើង​​ថ្មី​មួយ​គូ រំភើប​ប្រហែល​បាន​​iPhone
ត្បិត​ឪពុក​របស់​លោក​​ត្រូវ​រកស៊ី​ដោយ​ប្រើ​កម្លាំង​បាយ​ក្ដី​ ក៏​គាត់​តែងតែ​លើក​ទឹកចិត្ត​លោក​ឲ្យ​ខិតខំ​រៀន​សូត្រ​ ព្រោះ​មិន​ចង់​ឲ្យ​កូន​ជួប​ការ​លំបាក​ដូច​រូប​លោក​ឡើយ។ មាន​ពេល​មួយ ​ឪពុក​លោក​​មក​ពី​លក់​ការ៉េម​កី​វិញ ​ គាត់​បាន​ទិញ​ស្បែក​ជើង​ថ្មី​មួយ​គូ​ឲ្យ​លោក​​ដើម្បី​លើក​ទឹក​ចិត្ត​។ ពេល​នោះ​លោក​​ត្រេក​អរជា​ខ្លាំង​គឺ​ញញឹម​ជាប់​ពេញ​មួយ​សប្ដាហ៍​ ហើយ​មិន​ហ៊ាន​ពាក់​នោះ​ទេ គឺ​ដើរ​កាន់​រហូត សូម្បី​ពេល​ដេក​ក៏​យក​ដាក់​ក្បែរ​ខ្លួន​ដែរ។
លោក​​បាន​សន្យាថា​ នឹង​ខិតខំ​រៀន​សូត្រ​មិនឲ្យ​​ចាញ់​គេ​ទេ ដោយ​សិក្សា​​ជាមួយ​លោក​ឪពុក​មា​​ដែល​ជា​គ្រូបង្រៀន​​ស្រាប់។ ជា​លទ្ធផល​ លោក​អាច​​​សូត្រ​មេលេខ​​ដល់​មេ​​៩ ​បាន​​មុន​​ចូលរៀន​ថ្នាក់​ទី​៣​​។ ក្រោយ​មក លោក​បាន​​ក្លាយ​​ជា​​សិស្ស​ពូកែ​គណិតវិទ្យា​​​នៅ​សាលា​បឋម​នោះ​ទៀត​ផង។
សប្បាយ​ក្លាយ​ជា​ទុក្ខ​ដោយ​បាត់​បង់​ឱកាស​ប្រឡង​
លោក​បាន​ចូល​រៀន​នៅ​អនុវិទ្យាល័យ​ស្វាយ​អាត់ ឃុំ​ជើង​ខ្លាង ស្រុក​ព្រៃវែង។ ​ដោយ​មាន​ការ​លើក​ទឹកចិត្ត​ពី​លោក​ឪពុក​អ្នក​ម្ដាយ លោក​ខិតខំ​ប្រឹង​ប្រែង​រៀន​រហូត​ក្លាយ​ជា​សិស្ស​ពូកែ​រហូត។ នៅ​ថ្នាក់​វិទ្យាល័យ ​លោក​បាន​ប្រឡង​ជាប់​សិស្ស​ពូកែ​ប្រចាំ​ស្រុក និង​ចំណាត់​ថ្នាក់​សិស្ស​ពូកែ​ប្រចាំ​ខេត្ត​ព្រៃវែង​។
នៅ​ឆ្នាំ​២០០០ ឈ្មោះ​របស់​លោក​ត្រូវ​បាន​គ្រូ​ប្រាប់​ថា លោក​ត្រូវ​ចូលរួម​ប្រឡង​នៅ​ភ្នំពេញ​ដើម្បី​យក​ចំណាត់​ថ្នាក់​សិស្ស​ពូកែ​ ទូទាំង​ប្រទេស ដែល​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍​​សិក្សា​នៅ​សាកល​វិទ្យាល័យ​។ ទន្ទឹម​​នឹង​នោះ​ដែរ ​ឪពុកម្ដាយ​របស់​លោក​ក៏​ចាប់​ផ្ដើម​មាន​មុខ​របរ​ច្បាស់លាស់​ជា​អ្នក​លក់​ដូរ ​​នៅ​ក្នុង​​ផ្សារ​។
ពេល​នោះ​ដោយសារ​រដូវ​ចូល​ឆ្នាំ​បាន​មក​ដល់ លោក​បាន​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​ ចៃដន្យ​ស្រាប់​តែ​​លោក​បាន​ធ្លាក់​ពី​លើ​ម៉ូតូ​ និង​កៀប​​​ជើង​ជាមួយ​បំពង់​​ស៊ីម៉ាំង​​ធ្វើ​ឲ្យ​រលាក​ខ្លាំង​​រហូត​ដល់​ដើរ​ មិន​រួច។​ លុះ​ដល់​ថ្ងៃ​ប្រឡង ​ជើង​របស់​លោក​​ហើម​កាន់​តែ​ខ្លាំង​ ធ្វើ​ឲ្យ​លោក​​បាត់បង់​ឱកាស​មក​ប្រឡង​នៅ​​ភ្នំពេញ​។ ​ម្យ៉ាង​​​ក្រសួង​កាល​ណោះ​មិន​ទាន់​មាន​គោលការណ៍​ឧបត្ថម្ភ​ជា​សោហ៊ុយ​​​ផង​​ លោក​ក៏​សម្រេច​ចិត្ត​មិន​មក​ប្រឡង​​ ជាមួយ​នឹង​​ការ​សោកស្ដាយ​បំផុត​ក្នុង​ជីវិត​លោក​។
សិស្ស​​ពូកែ ​តែ​ប្រឡង​យក​អាហារូបករណ៍​មិន​បាន​​
ដោយ​ខកខាន​មិន​បាន​ប្រឡង​ពិត​មែន ប៉ុន្តែ​សិស្ស​ពូកែ​រូប​នេះ​មិន​បាន​បោះបង់​ការ​សិក្សា​ត្រឹម​នេះ​ទេ​ គឺ​បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ​ ស្វែង​រកការ​​ប្រឡង​យក​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ និង​សាលា​តិចណូ។ ជា​លទ្ធផល ​លោក​ប្រឡង​មិន​ជាប់​ឡើយ។ ពេល​នោះ​លោក​ក៏​សម្រេច​ចិត្ត​បង់​លុយ​ចូល​រៀន​ជំនាញ​ដែល​លោក​ស្រឡាញ់​ គឺ​ជំនាញ​គ្រប់គ្រង​អាជីវកម្ម​នៅ​សាកល​វិទ្យាល័យ​​បៀលប្រាយ​​ ព្រោះ​អំឡុង​ពេល​នេះ​ដែរ គ្រួសារ​របស់​លោក​ក៏​ចាប់​ផ្ដើម​មាន​ជីវភាព​ធូរធារ​បណ្ដើរ​ៗ​ហើយ​។
ទោះ​ស្លាប់​ក៏​ជំរុញ​ឲ្យ​កូន​រៀន​
អំឡុង​​សិក្សាថ្នាក់​ឆ្នាំ​​ទី​​២​ ឪពុក​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​លោក​យ៉ាង​ខ្លាំង​ ព្រោះ​លោក​ជា​កូន​ច្បង​ត្រូវ​ចុះ​ទៅ​ជួយ​ការងារ​ផ្ទះ និង​មើល​ថែ​លោក​ឪពុក​ រហូត​មាន​ពេល​ខ្លះ​ លោក​ស្ទើរ​តែ​បោះបង់​ការ​ងារ​ចោល​តែ​ម្ដង​។ រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​ ក៏​ឪពុក​របស់​លោក​បាន​ផ្ដាំ​ថា កុំ​ឲ្យ​មាន​ការ​​បាក់​ទឹក​ចិត្ត​ ត្រូវ​ខិតខំ​រៀន​ឲ្យ​មាន​ចំណេះ​ ធ្វើ​ការងារ​ស្រណុក​កុំ​ឲ្យ​ដូច​គាត់​គ្មាន​ចំណេះ​ធ្វើ​ការងារ​លំបាក​។
ធ្វើ​ការ​ងារ​ដើម្បី​រៀន​ មិន​ដើម្បី​ប្រាក់​បៀវត្សរ៍​ឡើយ​
នៅ​ឆ្នាំ​សិក្សា​ទី​៣ លោក​បាន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ជាមួយ​ការងារ​ដើម្បី​យក​បទពិសោធន៍​ ក្នុង​នាម​ជា​អ្នក​ស្ម័គ្រចិត្ត​​៦​ខែ នៅ​ក្រុមហ៊ុន​លក់​ថ្នាំ​ពេទ្យ​សេណូស បន្ទាប់​មក​ទៀត​ធ្វើជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​អង្គការ​ CDPO ផ្នែក​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ ​ ក្រោយ​មក​ទៀត​ក៏​ផ្លាស់​មក​ធ្វើការ​​អង្គការ​ចាស​ជរា ៣​ខែ​ជា​អ្នក​បកប្រែ ដែល​សុទ្ធ​ជា​ការ​ងារ​ដែល​គ្មាន​ប្រាក់​បៀវត្សរ៍​។
គំនិត​អាជីវកម្ម​ចាប់​ផ្ដើម​កើត​មាន​ ពេល​កំពុង​សិក្សា
ដល់​ឆ្នាំ​សិក្សា​ទី​៤ ឆមាស​ទី​១ លោក​បាន​រៀន​មុខ​វិជ្ជា Benmarch ហើយ ​លោក​ចាប់​អារម្មណ៍​ខ្លាំង​លើ​ក្រុមហ៊ុន​មួយ​របស់​អាមេរិក​ដែល​និយាយ​លើ​ វិស័យ​អចលនទ្រព្យ​ (Real Estate) ។ ហើយ​លោក​យក​ក្រុមហ៊ុន​វិស័យ​អចលនទ្រព្យ​ (Real Estate) មក​ធ្វើ​ជា​​កិច្ចការ​ស្រាវជ្រាវ (Assignment )​ ជូន​លោក​គ្រូ​ ហើយ​ទទួល​បាន​ពិន្ទុ​ល្អ​ ព្រោះ​ជា​មុខ​របរ​ដែល​លោក​ចាប់​អារម្មណ៍​ ចាប់​ផ្ដើម​មាន​គំនិត​ខិតខំ​ស្រាវជ្រាវ​តែ​ម្ដង​។
ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ការងារ​ត្រូវ​ទៅ​តាម​ចំណង់​​ចំណូល​ចិត្ត​ និង​ការ​សិក្សា​ ពេល​នោះ​លោក​ក៏​ចាប់​ផ្ដើម​ឈប់​ពី​ការងារ​ចាស់ មក​ដាក់​ពាក្យ​ធ្វើ​នៅ​​ក្រុមហ៊ុន​​អចលនទ្រព្យ​ចំនួន​១០​ ដែល​គេ​មិន​បាន​​ប្រកាស​ជ្រើស​បុគ្គលិក​សោះ​ រហូត​ដល់​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ លី Real Estate​ បាន​ចាប់​អារម្មណ៍​ និង​ទទួល​លោក​ធ្វើ​ជា​បុគ្គលិក​។
ឱកាស​មក​ដល់​ប៉ុន្តែ​គ្មាន​សមត្ថភាព​
ដោយសារ​ប្រធាន​ក្រុមហ៊ុន​លី​នោះ​មាន​​ម្ដាយ​​នៅ​ស្រុក​បារាំង​​កំពុង​​ មាន​ជំងឺ​ ដូច្នេះ​​​ម្ចាស់​ក្រុមហ៊ុន​ក៏​សម្រេច​បិទទ្វារ​​ទៅ​រស់នៅ​ប្រទេស​បារាំង​ វិញ​​នៅ​៦​ខែ​ក្រោយ​ ហើយ​បុគ្គលិក​ទាំង​អស់ក៏​​ត្រូវ​បាន​បញ្ចប់​ការងារ​ដែរ។ បន្ទាប់​ពី​ពេល​នោះ​មក​ អតិថិជន​ម្នាក់​របស់​ក្រុមហ៊ុន​ បាន​ស្គាល់​ក៏​ជួប​​​ពិភាក្សា​​ចង់​ឲ្យ​លោក​ចូលហ៊ុន​​បង្កើត​ក្រុមហ៊ុន​ ជាមួយ​​ ហើយ​គេ​ជា​អ្នក​ចេញ​ប្រាក់ ចំណែក​លោក​គ្រាន់​តែ​ចេញ​​ចំណេះ ប៉ុន្តែ​គំនិត​នេះ​ត្រូវ​បាន​បដិសេធ​វិញ​ ដោយសារ​លោក​​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ឡើយ​ ព្រោះ​លោក​យល់​ថា៖ “ខ្លួន​ឯង​មិន​ទាន់​ចេះ​ប្រាកដ បើសិនជា​បរាជ័យ​ លោក​នឹង​ខូច​ឈ្មោះ​រហូត”។
បទពិសោធន៍​កាន់​តែ​ច្រើន​ ជំនាញ​កាន់​តែ​ច្បាស់​​
ក្រោយ​មក​ទៀត​ លោក​បាន​ចូល​បម្រើ​ការងារ​ឲ្យ​​ក្រុមហ៊ុន​ Service Apartment បាន​រយៈ​ពេល​៦​ខែ។ ក្រុមហ៊ុន​នោះក៏​​លក់​ចោល​ ដូច្នេះ​លោក​បាន​បាត់បង់​ការងារ​ជា​ថ្មី​ម្ដង​ទៀត​។ ទោះ​ជា​ក្រុមហ៊ុន​ដែល​លោក​បាន​ធ្វើ​ឲ្យ​បរាជ័យ​ជា​បន្តបន្ទាប់​ក៏​ដោយ ក៏​លោក​នៅ​តែ​ស្រឡាញ់​វិស័យ​នេះ​ដែរ។​ លោក​ក៏​ចាប់​ផ្ដើម​ផ្ញើ​ប្រវត្តិរូប​១០​ទៅ​តាម​ក្រុមហ៊ុន​ចលនទ្រព្យ​១០​ទៀត​ ។
នៅ​ឆ្នាំ​២០០៥ ខែ​៩ ក្រុមហ៊ុន​ប៊ុណ្ណា មាន​​ចំណាប់​អារម្មណ៍​ និង​ទទួល​យក​លោក​ឲ្យ​ចូល​ធ្វើការ​ ហើយ​ក្រុមហ៊ុន​នេះ​ ក៏​ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​បណ្ដុះបណ្ដាល​លោក​ និង​ក៏​ជា​ក្រុមហ៊ុន​គំរូ​ដែល​លោក​យក​តម្រាប់​តាម​។ ធ្វើ​ការ​នៅ​​ក្រុមហ៊ុន​នោះ​​រយៈ​ពេល​២​ឆ្នាំ​ លោក​បាន​ឡើង​តំណែង​៣​ដង ពី​អ្នក​វាយ​តម្លៃ ក្លាយ​ជា​តំណាង​ផ្នែក​លក់ និង​ឋានៈ​ចុង​ក្រោយ​ គឺ​ប្រធាន​ផ្នែក​ធនធាន​មនុស្ស។
ទោះ​ស្ថិត​នៅ​ក្រុមហ៊ុន​ប៊ុណ្ណា​ ជា​ក្រុមហ៊ុន​ល្អ​មួយ​ក្ដី ប៉ុន្តែ​សម្រាប់​លោក​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។​ លោក​ក៏​សម្រេច​ចិត្ត​លា​ឈប់ ហើយ​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​ ណៃហ្វ្រេង។ ​លោក​ក៏​ត្រូវ​បានក្រុម​ហ៊ុន​បរទេស​​មួយ​នេះ​​ ដែល​មិន​ទាន់​បើក​ជា​ផ្លូវ​ការ​នៅ​ឡើយ​ បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បណ្តុះ​បណ្តាល​លោក​ឲ្យ​​​ក្លាយ​ជា​ធនធាន​មនុស្ស​​ដ៏​សំខាន់​​មួយ​ សម្រាប់​ដំណើរ​ការ​​​ក្រុមហ៊ុន​អចលនទ្រព្យ​​របស់​​ខ្លួន។ ពេល​នោះ​លោក​ក៏​​ទទួល​​បាន​បៀវត្សរ៍​​៥៥០​ដុល្លារ​ក្នុង​មួយ​​ខែ ។
បើក​ក្រុមហ៊ុន​ជាមួយ​បទពិសោធន៍​ពេញ​ខ្លួន​
បទពិសោធន៍​៥​ឆ្នាំ​ជាមួយ​ការ​ងារ ហើយ​ជា​អំឡុង​ពេល​ដែល​លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផង​ដែរ។​ នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុន​ KEY real estate លោក​បាន​ចេញ​ជា​រូបរាង​ឡើង ជាមួយ​ទុន​ផ្ទាល់​ខ្លួន​ដែល​ជា​ប្រាក់​ខែ​​ចុង​ក្រោយ និង​ប្រាក់​​ដំណាច់​ឆ្នាំ​​សរុប​ចូល​គ្នា​ចំនួន ១១០០ដុល្លារ និង​ដៃគូ ប៉ុន្តែ​នៅ​ខ្វះ​នៅ​ឡើយ​ប្រហែល​ជា​១៨០០០​ដុល្លារ ដែល​លោក​ត្រូវ​បង្ខំ​ចិត្ត​ខ្ចី​ពី​ម្ដាយ​ក្មេក​ និង​ម្ដាយ​បង្កើត​របស់​លោក​ ចំនួន​១៨០០០​ដុល្លារ។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​​ក្ដី​​ ម្ដាយ​ក្មេក​ និង​​ម្ដាយ​​បង្កើត​​របស់​​លោក​នៅ​តែ​គាំទ្រ ​និង​ជម្រុញ​លោក​ជានិច្ច​ឲ្យ​បើក​ក្រុមហ៊ុន​​​មួយ​នេះ​។
ក្រោយ​ដំណើរ​ការ​បាន​មួយ​ឆ្នាំ​ ក្រុមហ៊ុន​របស់​លោក​ស្ទើរ​តែ​ដួល​រលំ​ គឺ​អស់​លុយ​ពី​ខ្លួន​រលីង ពេល​នោះ​​លោក​ក៏​បាន​ជួប​ជាមួយ​​ អាណិកជន​ខ្មែរ​នៅ​ប្រទេស​កាណាដា​ គឺ​លោក​ ខេវីន លីម ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ចាស់​របស់​ក្រុមហ៊ុន​ ណៃហ្វ្រែង​ ។ ដោយ​សម្លឹង​ឃើញ​លោក​ខេវីន លីម ជា​មនុស្ស​ឆ្លាត​ និង​មាន​បទពិសោធន៍​ច្រើន ​ពួក​លោក​ក៏​សម្រេច​ចិត្ត​​ឲ្យ​លោក ខេវីន លីម ​ចូលរួម​ជាមួយ​ដោយ​ចូល​ហ៊ុន​ជាង​១​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​។
បច្ចុប្បន្នភាព​
លោក​ សន សៀប មាន​អាយុ​៣២​ឆ្នាំ​ រៀប​ការ​នៅ​ឆ្នាំ​២០០៥ ជា​មួយ​ភរិយា​ឈ្មោះ​ យ៉ុង រតន៏ធី។ លោក​មាន​ក្រុមហ៊ុន​​មួយ​​ឈ្មោះ​ ​ KEY real estate ហើយ​​បច្ចុប្បន្ន​នេះ ​ក្រុមហ៊ុន​​របស់​លោក​អាចរក​​ចំណូល​បាន​ប្រមាណ​១៥០០០០​ដុល្លារ​ក្នុង​មួយ​ ឆ្នាំ​។
បទពិសោធន៍​ជីវិត
​តម្លៃ​នៃការ​សិក្សា
ខ្ញុំ​ជោគជ័យ​មក​ដល់​ថ្ងៃ​នេះ គឺ​បាន​​មក​ពី​ការ​សិក្សា។ តាំង​ពី​តូច​មក​ ខ្ញុំ​ត្រូវ​ដើរ​ទៅ​នៅ​ផ្ទះ​បងប្អូន​ដើម្បី​រៀន​សូត្រ​ តស៊ូ​មក​ភ្នំពេញ​ម្នាក់​ឯង ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មាន​គឺ​ការ​គាំទ្រ​ទាំង​ហិរញ្ញវត្ថុ​ និង​ផ្លូវ​ចិត្ត​​ពី​ឪពុកម្ដាយ​របស់​ខ្ញុំ​ ដែល​ពួក​គាត់​តែងតែ​ឲ្យ​តម្លៃ​អ្នក​សិក្សា​ ដូច្នេះ​សម្រាប់​ខ្ញុំ​ការ​សិក្សា​គឺ​ជា​ស្ពាន​មួយ​ដ៏​ចាំបាច់​ដើម្បី​ឆ្ពោះ ​ទៅ​រក​ជោគជ័យ​។
សិក្សា​ទំនោរ​សង្គម ទើប​ជោគជ័យ​
បើ​ចង់​រក​ស៊ី​ ត្រូវ​​ដឹង​ខ្យល់​ទំនោរ​សង្គម​ ថា​វា​បក​ទៅ​ខាង​ណា ហើយ​ឆ្ពោះ​ទៅ​រក​ជំនាញ​តែ​ម្ដង ត្រូវ​កំណត់​គោលដៅ​របស់​ខ្លួន​ឲ្យ​ច្បាស់​ ឧទាហរណ រៀន​ជំនាញ​ណា​ក៏​ដោយ​ត្រូវ​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ផ្នែក​នោះ​ ហើយ​ចាប់​ផ្ដើម​រកស៊ី​ជំនាញ​នោះ​ រហូត​ដល់​មាន​សមត្ថភាព​គ្រប់គ្រាន់​ ចាំ​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​។ ឧទាហរណ៍​គាត់​ស្រឡាញ់​ក្រុមហ៊ុន​ទេសចរណ៍​ កុំអាល​បើក​ភ្លាម​ត្រូវ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​ឲ្យ​បាន​ច្បាស់​លាស់ ​សិន​។
គូ​​ប្រជែង​កំពុង​ធ្លាក់ នោះ​ជា​ឱកាស​របស់​យើង​
ឆ្នាំ​២០១០​​-២០១១ ជា​ពេលវេលា​មួយ​មិន​អំណោយ​ផល​សម្រាប់​វិស័យ​អចលនទ្រព្យ​នោះ​ទេ។ មាន​មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា លោក​កំពុង​តែ​យក​លុយ​ទៅ​បោះចោល​ព្រោះ​ពេល​នោះ​ ក្រុមហ៊ុន​អចលនទ្រព្យ​ជា​ច្រើន​បាន​បិទ​ទ្វារ​ ប៉ុន្តែ​លោក​បែរ​ជា​គិត​ឃើញ​ផ្សេង​ គឺ​ខណៈ​គូប្រជែង​របស់​ខ្លួន​ដួល​ ពេល​នោះ​ជា​ឱកាស​ជ្រៀត​ចូល​របស់​លោក​ទៅ​ក្នុង​ជំនួញ​នេះ។
ការ​ចែក​រំលែក​

៣​យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​រកស៊ី​ដែល​ជោគជ័យ​បាន
បទពិសោធន៍ ធនធាន ​និង​បណ្ដាញ (Experiences +Investor +Network) គ្រប់​ពេល​វេលា​យើង​ត្រូវ​ដើរ​ជា​តួឯក សម្រាប់​បង្កើន​ទំនុក​ចិត្ត​ដល់​​អ្នក​ដែល​ចង់​វិនិយោគ ងាយស្រួល​ក្នុង​ការ​កៀរគរ​រក​ប្រភព​ទុន​សម្រាប់​​បើក​អាជីវកម្ម​ ដើម្បី​មាន​បណ្ដាញ​ក្នុង​អំឡុង​ពេល​ធ្វើការ​នោះ​ កុំ​គិត​ថា​ធ្វើការ​តែ​មួយ​មុខ គឺ​ត្រូវ​ប្រឹងប្រែង​ស្គាល់​គេ​ឯង​ឲ្យ​បាន​ច្រើន​។ និយាយ​ដូច​នេះ​មាន​ន័យ​ថា ដើម្បី​ក្លាយ​ជា​តួឯក  ចាំបាច់​ត្រូវ​មាន​ចំណេះ​ដឹង​ និង​បទពិសោធន៍​ ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ជុំវិញ​យើង​មាន​ទំនុក​ចិត្ត ពិសេស​អ្នក​ដែល​មាន​ប្រាក់​ចង់​វិនិយោគ​ជាមួយ​ ឲ្យ​គេ​មាន​អារម្មណ៍​ថា ខ្វះ​តួឯក​ម្នាក់​​នេះ​មិន​បាន​​ឡើយ​៕

http://news.sabay.com.kh

ហេតុ​អ្វី​សហគ្រិន​ភ័យ​ខ្លាច​​មិន​ហ៊ាន​ផ្ដើម​អាជីវកម្ម​​​ដោយ​ខ្លួន​ឯង?


នៅ​ពេល​សួរ​ដល់​រឿង​ការងារ​មនុស្ស​ ភាគច្រើន​និយាយ​ថា ​​ចង់​មាន​មុខរបរ​ខ្លួន​ឯង​ជាជាង​​​ធ្វើការ​ឲ្យ​គេ​ព្រោះ​អាច​ទទួល​បាន​ ចំណូល​ច្រើន​ និង​ចង់​ឈប់​ ចង់​យ៉ាង​ម៉េច​គឺ​ស្រេច​នឹង​ចិត្ត​ខ្លួន​ឯង។ ​​​ទន្ទឹម​នឹង​ពំនោល​ខាង​លើ​ មាន​មនុស្ស​​មិន​ច្រើន​ប៉ុន្មាន​ទេ​​ដែល​ហ៊ាន​លោតចូល​​ធ្វើ​អាជីវកម្ម។ ​​​អីចឹង​​តើ​មាន​មូលហេតុ​អ្វី​នៅ​ពីក្រោយ​នោះ​ បាន​ជា​ម្នាក់ៗ​មិន​ហ៊ាន​​ធ្វើ​ដូច្នេះ?


​ផ្អែក​លើ​ការ​ស្ទាបស្ទង់​មតិ​ដោយ​ក្រុម​ ស្រាវជ្រាវ​ TNS Custom Research ​សម្រាប់​គណៈកម្មាធិការ​អឺរ៉ុប​​ក្នុង​ឆ្នាំ​២០១២ ​បាន​​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​សំណួរ​មួយ​នេះ។ ​​ការ​ស្រាវជ្រាវ​មួយ​នោះ​បាន​រក​ឃើញ​ថា ​ប្រជាជន​អាមេរិក ៥១% ​ចង់​មាន​មុខរបរ​ខ្លួន​ឯង ​ខណៈ ៤៤% ​ទៀត​ចង់​​មាន​ជំនួញ​នៅ​ ៥ ​ឆ្នាំ​បន្ទាប់។ ​
ប៉ុន្តែ​បើ​ងាក​មក​មក​ស្ថិតិ​ពិត​របស់​​ ការិយាល័យ​ស្ថិតិ​ការងារ ​ប្រជាជន​អាមេរិក​ ៦% ​ប៉ុណ្ណោះ​ដែល​ជា​ម្ចាស់​អាជីវកម្ម។ ​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​សហគ្រិន​មួយ​ចំនួន​មិន​ចាប់​ផ្ដើម​ អាជីវកម្ម​រួម​មាន ៖ មិន​មាន​គំនិត​អាជីវកម្ម (៤%) ​មិន​មាន​ដើមទុន​ (១៥%)​​​ ​មិន​មាន​ជំនាញ​ចាំបាច់ (៨%) និង​(២%) ​ដោយសារ​ផល​វិបាក​លើ​ជំនាញ​គ្រប់គ្រង​រដ្ឋបាល។
​​​ក្រៅ​ពី​នោះ​នៅ​មាន​ឧបសគ្គ​ធំៗ​មួយ​ ចំនួន​ទៀត។ ​មនុស្ស​ភាគ​ច្រើន​ភ័យខ្លាច​​ថា ​មិន​ដឹង​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​ ប្រសិន​​បើ​មិន​ជោគជ័យ​នោះ​គឺ ​ភ័យ​ខ្លាច​​ក្ស័យធន (៣៨%) ​និង​ចំណូល​មិន​ទៀងទាត់ (៣៧%)។ ​
​​​​បើ​ទោះ​ជា​ប្រាក់​ជា​ឧបសគ្គ​ក្នុង​ការ ​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​ខ្លួន​ឯង ​​​មាន​មនុស្ស​តិច​ប៉ុណ្ណោះ​ដែល​និយាយ​ថា ​​ការ​បង្កើត​អាជីវកម្ម​ខ្លួន​ឯង​គឺ​ដើម្បី​​ទទួល​បាន​ប្រាក់​​ច្រើន​នោះ​ (៩%)។ ​៥៤% ​និយាយ​ថា ​ការ​ចង់​បាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​គឺ​ដោយសារ​​ឯករាជ្យ​ សេរីភាព​​ចង់​ធ្វើការ​ពេល​ណា​ កន្លែង​ណា​ក៏​​បាន។
ចុះ​អ្នក​វិញ​ ធ្លាប់​ចង់​​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ដែរ​ឬ​ទេ ហើយ​​បាន​ធ្វើ​វា​ហើយ​ឬ​នៅ?

http://news.sabay.com.kh