Many people thinking of starting their own business get caught up in the
excitement and emotions of the process. It is truly an exciting time!
Unfortunately, business decisions based purely on emotion are often not the
best long-term choices. Wanting to have a business does not automatically mean
that a market exists to support your desire.
Most people are able to understand the meaning of the words business plan when they hear them, but perhaps not many people can give a clear simple definition and recognize its benefits.
(Source: Google Images)
What is a business plan?
It is a formal written document that gives a detailed description of the proposed business, including a description of the product or service, the types of customers it would attract, the marketing needed to sell the product or service, the competition, the resources and facilities needed for production, and the financing required.
What a business plan can do for you?
A complete, thoughtful business plan is perhaps the best tool you can have to help you reach your own long-term goals.
Whether your business is large or small, a start-up or long established, developing a business plan enables you to:
- Determine or test the feasibility of your business idea.
- Avoid failure of losing thousands of your hard-earned money and improve your chances of success
- Make the crucial business decisions that focus your activities and maximize your resources.
- Understand the financial aspects of your business, including cash flow and break-even requirements.
- Gather crucial industry and marketing information.
- Anticipate and avoid obstacles your business is likely to encounter.
- Set specific goals and measurements to assess progress over time.
- Expand in new and increasingly profitable directions.
- Be more persuasive to funding sources.
ផែនការអាជីវកម្មៈ និយមន័យ និងគុណប្រយោជន៍
មនុស្សជាច្រើនដែលកំពុងពិចារណាអំពីការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន កើតការជាប់ចិត្តទៅនឹងសេចក្តីរំជួលចិត្ត
និងអារម្មណ៍រំភើបចំពោះដំណើរការនេះ។ ពិតណាស់ វាគឺជាពេលវេលាដ៏គួរឲ្យរំភើបពិតមែន។
ប៉ុន្តែជាអកុសល ការសម្រេចចិត្តធ្វើអាជីវកម្មដែលពឹងផ្អែកសុទ្ធសាធតែទៅលើអារម្មណ៍ខ្លួនឯង
ជាញឹកញាប់ពុំមែនជាជម្រើសរយៈពេលវែងដ៏ល្អប្រសើរបំផុតនោះទេ។
ការចង់មានអាជីវកម្មផ្ទាល់ខ្លួន ពុំមានន័យដោយស្វ័យប្រវត្តិថា ទីផ្សារកើតមានសម្រាប់គាំទ្រសេចក្តីប៉ងប្រាថ្នារបស់អ្នកនោះទេ។
មនុស្សភាគច្រើនអាចយល់បាននូវអត្ថន័យនៃពាក្យ ផែនការអាជីវកម្ម នៅពេលដែលពួកគេស្តាប់ឮពាក្យទាំងនេះ ប៉ុន្តែប្រហែលជាមានមនុស្សមិនច្រើនទេដែលអាចផ្តល់និយមយន័យមួយប្រកបដោយភាពសាមញ្ញច្បាស់លាស់ និងយល់ដឹងពីគុណប្រយោជន៍របស់វា។
តើផែនការអាជីវកម្មគឺជាអ្វី?
ផែនការអាជីវកម្ម គឺជាឯកសារសំណេរជាលាយលក្ខណ៍អក្សរផ្លូវការដែលធ្វើការពិពណ៌នាយ៉ាងលម្អិតអំពីអាជីវកម្មដែលស្នើឡើង
រួមមានការពិពណ៌នាអំពីផលិតផលឬសេវាកម្ម ប្រភេទអតិថិជនដែលអាជីវកម្មមានបំណងនឹងធ្វើការទាក់ទាញ
យុទ្ធសាស្ត្រផ្នែកទីផ្សារដែលត្រូវការចាំបាច់ដើម្បីលក់ផលិតផលឬសេវាកម្ម
ការប្រកួតប្រជែង ធនធាននានា និងទីតាំងសម្ភារៈរូបវ័ន្តដែលត្រូវការសម្រាប់ផលិតកម្ម
ព្រមទាំងហិរញ្ញប្បទានដែលត្រូវការចាំបាច់ដើម្បីចាប់ផ្តើមដំណើរការអាជីវកម្ម។
តើផែនការអាជីវកម្មអាចផ្តល់គុណប្រយោជន៍អ្វីខ្លះចំពោះអ្នក?
ផែនការអាជីវកម្មដែលមានភាពពេញលេញ និងបានពិចារណាដោយប្រុងប្រយ័ត្នគ្រប់ជ្រុងជ្រោយ
គឺប្រហែលជាឧបករណ៍ដ៏ល្អប្រសើរបំផុតដែលអ្នកអាចមានដើម្បីជួយអ្នកឲ្យឈានទៅដល់ការសម្រេចគោលដៅរយៈពេលវែងរបស់អ្នក។
មិនថាអាជីវកម្មរបស់អ្នកមានទំហំធំ ឬតូច ទើបតែចាប់ផ្តើមដំណើរការ
ឬបង្កើតឡើងយូរមកហើយ ការអភិវឌ្ឍផែនការអាជីវកម្មជួយសម្រួលឲ្យអ្នកអាច៖
- កំណត់ ឬធ្វើតេស្តសាកល្បងភាពដែលអាចអនុវត្តបានដោយជោគជ័យ នៃគំនិតអាជីវកម្មរបស់អ្នក មានន័យថា ផែនការអាជីវកម្មអាចផ្តល់ចម្លើយឲ្យអ្នកដឹងថា តើគំនិតអាជីវកម្មដែលអ្នកកំពុងគិតនៅក្នុងខួរក្បាលរបស់អ្នកនោះ អាចនឹងយកទៅអនុវត្តឲ្យលេចចេញជារូបរាង និងទទួលបានភាពជោគជ័យដែរឬទេ។
- បញ្ចៀសនូវភាពបរាជ័យនៃការខាតបង់ដើមទុនដែលលំបាករករបស់អ្នករាប់ពាន់ រាប់ម៉ឺនដុល្លារ និងជួយបង្កើនឱកាសជោគជ័យរបស់អ្នក។
- ធ្វើការសម្រេចចិត្តផ្នែកអាជីវកម្មដ៏សំខាន់ៗដែលផ្តោតការប្រមូលផ្តុំសកម្មភាពនានារបស់អ្នក និងបង្កើនធនធានរបស់អ្នកជាអតិបរមា។
- យល់ដឹងយ៉ាងច្បាស់អំពីទិដ្ឋភាព ឬស្ថានភាពហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នក ដែលរួមមានលំហូរសាច់ប្រាក់ និងតម្រូវការស្រង់ដើម។
- ប្រមូលផ្តុំពត៌មានផ្នែកទីផ្សារនិងឧស្សាហកម្មសំខាន់ៗ។
- ប្រមើលមើល និងបញ្ចៀសឧបសគ្គនានាដែលអាជីវកម្មរបស់អ្នកទំនងជានឹងជួបប្រទះនាពេលអនាគត។
- កំនត់គោលដៅ និងការវាស់វែងជាក់លាក់ដើម្បីវាយតម្លៃអំពីភាពរីកចំរើនទៅតាមពេលវេលា។
- ពង្រីកអាជីវកម្មរបស់អ្នកក្នុងទិសដៅថ្មី និងកាន់តែចំណេញ។
ផែនការអាជីវកម្ម ដែលរៀបចំបានល្អនិងផ្អែកលើទិន្នន័យពិតប្រាកដជាក់ស្តែង អាចជួយឲ្យអ្នកដែលជាម្ចាស់អាជីវកម្ម ចំណេញពេលវេលានិងកំលាំងកាយចិត្តដែលខិតខំប្រឹងប្រែង យ៉ាងច្រើន ក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នក បែបនេះ អ្នកអាចមានពេលវេលាដ៏ល្អច្រើនជាងមុនដើម្បីចំណាយ ជាមួយក្រុមគ្រួសាររបស់អ្នក ព្រមទាំងរីករាយជាមួយជីវិតផ្ទាល់ខ្លួនរបស់អ្នក មុនពេលដែលអ្នកចូលវ័យចាស់ជរាជ្រុល និងហួសពេលក្នុងការសប្បាយរីករាយជាមួយនឹងជីវិត។
ប្រភព http://thebusinessinvestor.blogspot.com
0 comments:
Post a Comment