Tuesday, July 9, 2013

កំពូល​មហាសេដ្ឋី បច្ចេកវិទ្យា​ទាំង ១០រូប


បច្ចុប្បន្នមហាសេដ្ឋី ឬអ្នកមាន ត្រូវបានគេបែងចែកជាក្រុម ដើម្បីផ្ដល់នូវភាពងាយស្រួល ក្នុងការកំណត់នូវ ប្រាក់ចំណូលប្រចាំឆ្នាំ ដោយថ្មីៗនេះ Forbes បានចេញតារាង កំពូលមហាសេដ្ឋីទាំង ១០រូបនៅក្នុង ក្រុមហ៊ុនបច្ចេកវិទ្យា សម្រាប់ឆ្នាំ ២០១៣។ តើនរណាមួយជា អ្នកមានជាងគេក្នុង ចំណោមក្រុមហ៊ុន បច្ចេកវិទ្យាធំៗ?
1. លោក Bill Gates៖ គ្រប់គ្នាបានស្គាល់គាត់ តាមរយៈក្រុមហ៊ុន Microsoft ដោយម្នាក់ៗបានដឹងថា គាត់ជាអ្នកបង្កើតក្រុមហ៊ុន Microsoft ឡើង ហើយបច្ចុប្បន្ននេះគាត់មាន តួនាទីជាប្រធានក្រុមហ៊ុន ដែលប្រាក់ចំណូលជា មធ្យមរបស់គាត់ក្នុងឆ្នាំ ២០១៣ មានចំនួន ៦៧ពាន់លាន ដុល្លារអាមេរិក ជាពិសេសគាត់តែងតែ ធ្វើការបរិច្ចាគនូវ ទឹកប្រាក់ចំនួន ២៧ពាន់លានដុល្លារ អាមេរិកសម្រាប់សប្បុរសធម៌។ Bill Gates ជាមនុស្សបរាជ័យ ក្នុងការសិក្សា ប៉ុន្តែគាត់មិនបរាជ័យ ក្នុងការងារនោះទេ។



2. លោក Larry Ellison៖ ជាម្ចាស់ក្រុមហ៊ុន Oracle ហើយបច្ចុប្បន្នលោក មានតួនាទីជានាយក ប្រតិបត្តិក្រុមហ៊ុន Oracle។ គាត់មិនខុសពីលោក Bill Gates នោះទេគឺជាមនុស្ស បរាជ័យក្នុងការសិក្សា ដោយបានបោះបង់ ការសិក្សានៅមហាវិទ្យាល័យ ក្នុងឆ្នាំទី២។ ប្រាក់ចំណូលជាមធ្យម របស់គាត់មានចំនួន ៤៣ពាន់លានដុល្លារ អាមេរិក។ ក្នុងមួយឆ្នាំៗគាត់តែងតែបរិច្ចាគ និងឧបត្ថម្ភទឹកប្រាក់ ខ្ទង់ពាន់លានដុល្លារអាមេរិក ទៅកាន់មន្ទីរពិសោធន៍ វេជ្ជសាស្ត្រ និងវិស័យអប់រំ។



3. លោក Jeff Bezos ៖ ជាស្ថាបនិកក្រុមហ៊ុន លក់ទំនិញតាមរយៈ អនឡាញ Amazon ដែលបច្ចុប្បន្នលោក ជានាយកប្រតិបត្តិ។ គាត់ត្រូវបានបុគ្គលិក ទាំងអស់មានការស្រឡាញ់ និងពេញចិត្ត ព្រោះថាគាត់បានធ្វើ ឲ្យក្រុមហ៊ុនដំណើរការ បានយ៉ាងល្អ ព្រមទាំងបានជំរុញ ឲ្យក្រុមហ៊ុនរីកចម្រើន។ ប្រាក់ចំណូលជាមធ្យម របស់គាត់មានចំនួន ២៥.២ពាន់លានដុល្លារអាមេរិក (Amazon រកប្រាក់ចំណូលបានជាង ៦០០ដុល្លារអាមេរិក ក្នុងមួយវិនាទី) ។ គាត់មិនដូច Bill Gates និង Larry Ellison នោះទេ គាត់បានរៀបចប់ ថ្នាក់វិទ្យាល័យ និងសកលវិទ្យាល័យ ។



4. លោក Larry Page ៖ ជាសហស្ថាបនិកក្រុមហ៊ុន Google ដោយបច្ចុប្បន្នលោក ជានាយកប្រតិបត្តិ និងជាប្រធានហរិញ្ញវត្ថុ ។ គាត់បានរៀនចប់ នៅសកលវិទ្យាល័យ Stanford University ថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រ និងបរិញ្ញាបត្រនៅ សកលវិទ្យាល័យ Michinga University។ ប្រាក់ចំណូលជាមធ្យម របស់គាត់មានចំនួន ២៣ពាន់លាន ដុល្លារអាមេរិក។



5. លោក Sergey Brin៖ ជាសហស្ថាបនិកក្រុមហ៊ុន Google ជាមួយនឹងលោក Larry Page។ គាត់ត្រូវបានក្រុមហ៊ុន Google ចាត់ទុកជាមនុស្ស ដ៏អស្ចារ្យម្នាក់ ព្រោះថាគាត់មាន គំនិតច្នៃប្រឌិតខ្ពស់ ក្នុងការបង្កើតនូវអ្វី ផ្សេងសម្រាប់ផ្ដល់ភាព ងាយស្រួលដល់ ជីវិតរស់នៅប្រចាំថ្ងៃ។ ប្រាក់ចំណូលរបស់មានចំនួន ២២.៨ពាន់លាន ដុល្លារអាមេរិក។



6. លោក Michael Dell ៖ ជាស្ថាបនិកក្រុមហ៊ុន ផលិតកុំព្យូទ័រ Dell Inc ដែលបច្ចុប្បន្នគាត់ ជានាយកប្រតិបត្តិ ។ គាត់ជាមនុស្ស បោះបង់ការសិក្សា ប៉ុន្តែនៅពេលនេះគាត់បាន ក្លាយជាមហាសេដ្ឋី ដោយសារតែការ ខិតខំប្រឹងប្រែង របស់គាត់។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១៥.៣ពាន់ លានដុល្លារអាមេរិក។



7. លោក Steve Ballmer ៖ ជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft ដោយលោកបានកាន់ តំណែងមួយនេះតាំងពីឆ្នាំ ២០០០។ ក្នុងចំណោមបុគ្គលិក ដែលធ្វើការងារនៅ ក្នុងក្រុមហ៊ុន Microsoft ទាំងអស់ មានតែគាត់ទេ ដែលមានប្រាក់ចំណូលខ្ពស់ជាង រហូតក្លាយជាមហាសេដ្ឋី ។ គាត់បានចូលបម្រើ ការងារនៅក្នុងក្រុមហ៊ុន Microsoft ជាមួយនឹងលោក Bill Gates តាំងពីឆ្នាំ ១៩៨០ ។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១៥.២ពាន់លានដុល្លារអាមេរិក។



8. លោក Paul Allen ៖ ជាសហស្ថាបនិកក្រុមហ៊ុន Microsoft ប៉ុន្តែគាត់មិនត្រូវបាន គេស្គាល់ច្រើននោះទេ ព្រោះថាគាត់មិនសូវ ចេញមុខ ជាមួយក្រុមហ៊ុន Microsoft ប៉ុន្តែសម្រាប់វិស័យកីឡា វិញគាត់ត្រូវបានគេ ស្គាល់ច្រើន ព្រោះថាគាត់មាន ក្រុមកីឡាបាល់ទាត់ ចំនួនមួយ និងបាល់បោះផងដែរ ។ បច្ចុប្បន្នគាត់ជា ប្រធានហរិញ្ញវត្ថុ Microsoft Corporation និងជាប្រធានក្រុមហ៊ុន Vulcan Inc។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១៥ពាន់លានដុល្លារអាមេរិក ។



9. អ្នកមានវ័យក្មេង Mark Zuckerberg ៖ ជាសហស្ថាបនិក បណ្ដាញទំនាក់ទំនង សង្គម Facebook ហើយបច្ចុប្បន្នជា នាយកប្រតិបត្តិ Facebook។ លោកត្រូវបានគេចាត់ទុកជា អ្នកមានលំដាប់ទី៦៦ របស់ពិភពលោក។ ប្រវត្តិនៃការបង្កើតបណ្ដាញ Facebook របស់គាត់ត្រូវ បានគេថតជា ខ្សែភាពយន្តហូលីវូដ ព្រមទាំងមានការ គាំទ្រផងដែរ ។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១៣.៣ពាន់លានដុល្លារអាមេរិក។



10. លោក Azim Premji (មកពីឥណ្ឌា)៖ ជាប្រធានក្រុមហ៊ុន Wipro Limited Company។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១១.២ពាន់លានដុល្លារអាមេរិក។ គាត់តែងតែបរិច្ចាក ចំណាយទឹកប្រាក់ចំនួន ២.៣ពាន់លាន ដុល្លារអាមេរិក ក្នុងវិស័យអប់រំ៕

0 comments:

Post a Comment