This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, August 13, 2013

សហគ្រិន​វ័យ​ជាង​​៣០​ឆ្នាំ​មាន​ចំណូល​ជាង​១​សែន​ដុល្លារ​ ទម្លាយ​អាថ៌កំបាំង​នាំ​ឲ្យ​​ជោគជ័យ


អគ្គនាយក​ក្រុមហ៊ុន​ ដែល​មាន​អតីតកាល​ជា​កូន​អ្នក​ស្រែ​សុទ្ធសាធ ប៉ុន្តែ​​ដោយ​មាន​ភាព​ជឿជាក់​លើ​តម្លៃ​នៃ​​ការ​​សិក្សា​ និង​​ចេះ​​ត្រួសត្រាយ​ផ្លូវ​តាម​រយៈ​ធ្វើការ​ឲ្យ​គេ បាន​ក្លាយ​ខ្លួន​​ជា​អគ្គនាយក​ក្រុមហ៊ុន ​​មាន​ចំណូល​​១៥​ម៉ឺន​ដុល្លារ​​​ក្នុង​មួយ​ឆ្នាំ​ៗ​ នា​ពេល​​បច្ចុប្បន្ន។ តើ​ជីវិត​របស់​លោក​បត់បែន​យ៉ាងណា​ខ្លះ ទម្រាំ​បាន​ក្លាយ​ជា​អគ្គនាយក​ក្រុម​​ហ៊ុន​?
ខាង​ក្រោមនេះ​​ជា​រស​ជីវិត​របស់​អគ្គនាយក​រូប​នេះ​៖
លោក សន សៀប កើត​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​១៩៨១ នៅ​ខេត្ត​ព្រៃវែង មាន​ឪពុក​ឈ្មោះ​ មិន ស៊យ និង​ម្ដាយ​ឈ្មោះ ចក់ សុផល។ លោក​ជា​​កូន​ច្បង​ក្នុង​ចំណោម​​បង​ប្អូន​៤​នាក់ ​រស់​ក្នុង​​​​​គ្រួសារ​មាន​មុខ​របរ​ជា​អ្នក​ធ្វើ​ស្រែ និង​លក់ដូរ​កំប៉ិកកំប៉ុក។

​វ័យ​កុមារភាព​
នៅ​អាយុ​៥​ឆ្នាំ​ លោក​បាន​ចូល​រៀន​នៅ​សាលា​​បឋម​សិក្សា​ស្វាយ​អន្ទរ ប៉ុន្តែ​​​ពេល​​កំពុង​សិក្សា​នៅសាលា​​បឋម​សិក្សា​នោះ​​ លោក​ត្រូវ​បាន​ប្ដូរ​​លំនៅដ្ឋាន​​ពី​ស្រុក ​ទៅ​រស់​នៅ​ស្រុក​មួយ​ទៀត​ ដោយសារ​ឪពុកម្ដាយ​របស់​លោក​​មិន​ទាន់​មាន​លំនឹង​ជីវភាព​ពិត​ប្រាកដ​។ ពេល​ទំនេរ​ពី ​ការ​ធ្វើ​ស្រែ​ដែល​រដ្ឋ​ចែក​ឲ្យ ពួកគាត់​មាន​មុខរបរ​ជា​អ្នក​លក់​ដូរ​កំប៉ិកកំប៉ុក ដូចជា​ម្ដាយ​លោក​លក់​ឥវ៉ាន់​ចាប់​ហួយ និង​ឪពុក​លោក​​លក់​ការ៉េម ឬ​ជួនកាល​ត្រូវ​ទៅ​ស៊ីឈ្នួល​នៅ​ស្រុក​ឆ្ងាយ​ ដូច្នេះ​លោក​ត្រូវ​​ប្ដូរ​មក​រស់នៅ​ជាមួយ​ជីដូន ដើម្បី​បាន​រៀន​សូត្រ​ជាប់​លាប់។
អ្វី​ដែល​លោក​ចងចាំ​កាល​ណោះ​ គឺ​លោក​ត្រូវ​រៀន​ធ្លាក់​ថ្នាក់​ទី​៣​ចំនួន​៣​ឆ្នាំ ​ដោយសារ​លោក​រវល់​​ឌុប​ប្អូន​ស្រី​របស់​លោក​​មក​រៀន ​និង​ទៅ​ផ្ទះ​វិញ​រហូត​ដល់​ចូល​រៀន​មិន​ទាន់ ​​និង​ម្យ៉ាង​ចាស់​ៗ​ប្រាប់​ថា​ចាំ​រៀន​ជាមួយ​ប្អូន​តែ​ម្ដង។ នៅ​ឆ្នាំ​ក្រោយ​មក​ទៀត​ លោក​ក៏​រវល់​ដើរ​លេង​ច្រើន​ពេក​ភ្លេច​ចូល​រៀន​ដែរ ​ក៏​ធ្លាក់​មួយ​ឆ្នាំ​ទៀត​ ដូច្នេះ​សរុប​មក​វិញ​​ក៏​ត្រូវ​រៀន​ថ្នាក់​ទី​៣​មួយ​ឆ្នាំ​ទៀត​។
ស្បែក​ជើង​​ថ្មី​មួយ​គូ រំភើប​ប្រហែល​បាន​​iPhone
ត្បិត​ឪពុក​របស់​លោក​​ត្រូវ​រកស៊ី​ដោយ​ប្រើ​កម្លាំង​បាយ​ក្ដី​ ក៏​គាត់​តែងតែ​លើក​ទឹកចិត្ត​លោក​ឲ្យ​ខិតខំ​រៀន​សូត្រ​ ព្រោះ​មិន​ចង់​ឲ្យ​កូន​ជួប​ការ​លំបាក​ដូច​រូប​លោក​ឡើយ។ មាន​ពេល​មួយ ​ឪពុក​លោក​​មក​ពី​លក់​ការ៉េម​កី​វិញ ​ គាត់​បាន​ទិញ​ស្បែក​ជើង​ថ្មី​មួយ​គូ​ឲ្យ​លោក​​ដើម្បី​លើក​ទឹក​ចិត្ត​។ ពេល​នោះ​លោក​​ត្រេក​អរជា​ខ្លាំង​គឺ​ញញឹម​ជាប់​ពេញ​មួយ​សប្ដាហ៍​ ហើយ​មិន​ហ៊ាន​ពាក់​នោះ​ទេ គឺ​ដើរ​កាន់​រហូត សូម្បី​ពេល​ដេក​ក៏​យក​ដាក់​ក្បែរ​ខ្លួន​ដែរ។
លោក​​បាន​សន្យាថា​ នឹង​ខិតខំ​រៀន​សូត្រ​មិនឲ្យ​​ចាញ់​គេ​ទេ ដោយ​សិក្សា​​ជាមួយ​លោក​ឪពុក​មា​​ដែល​ជា​គ្រូបង្រៀន​​ស្រាប់។ ជា​លទ្ធផល​ លោក​អាច​​​សូត្រ​មេលេខ​​ដល់​មេ​​៩ ​បាន​​មុន​​ចូលរៀន​ថ្នាក់​ទី​៣​​។ ក្រោយ​មក លោក​បាន​​ក្លាយ​​ជា​​សិស្ស​ពូកែ​គណិតវិទ្យា​​​នៅ​សាលា​បឋម​នោះ​ទៀត​ផង។
សប្បាយ​ក្លាយ​ជា​ទុក្ខ​ដោយ​បាត់​បង់​ឱកាស​ប្រឡង​
លោក​បាន​ចូល​រៀន​នៅ​អនុវិទ្យាល័យ​ស្វាយ​អាត់ ឃុំ​ជើង​ខ្លាង ស្រុក​ព្រៃវែង។ ​ដោយ​មាន​ការ​លើក​ទឹកចិត្ត​ពី​លោក​ឪពុក​អ្នក​ម្ដាយ លោក​ខិតខំ​ប្រឹង​ប្រែង​រៀន​រហូត​ក្លាយ​ជា​សិស្ស​ពូកែ​រហូត។ នៅ​ថ្នាក់​វិទ្យាល័យ ​លោក​បាន​ប្រឡង​ជាប់​សិស្ស​ពូកែ​ប្រចាំ​ស្រុក និង​ចំណាត់​ថ្នាក់​សិស្ស​ពូកែ​ប្រចាំ​ខេត្ត​ព្រៃវែង​។
នៅ​ឆ្នាំ​២០០០ ឈ្មោះ​របស់​លោក​ត្រូវ​បាន​គ្រូ​ប្រាប់​ថា លោក​ត្រូវ​ចូលរួម​ប្រឡង​នៅ​ភ្នំពេញ​ដើម្បី​យក​ចំណាត់​ថ្នាក់​សិស្ស​ពូកែ​ ទូទាំង​ប្រទេស ដែល​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍​​សិក្សា​នៅ​សាកល​វិទ្យាល័យ​។ ទន្ទឹម​​នឹង​នោះ​ដែរ ​ឪពុកម្ដាយ​របស់​លោក​ក៏​ចាប់​ផ្ដើម​មាន​មុខ​របរ​ច្បាស់លាស់​ជា​អ្នក​លក់​ដូរ ​​នៅ​ក្នុង​​ផ្សារ​។
ពេល​នោះ​ដោយសារ​រដូវ​ចូល​ឆ្នាំ​បាន​មក​ដល់ លោក​បាន​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​ ចៃដន្យ​ស្រាប់​តែ​​លោក​បាន​ធ្លាក់​ពី​លើ​ម៉ូតូ​ និង​កៀប​​​ជើង​ជាមួយ​បំពង់​​ស៊ីម៉ាំង​​ធ្វើ​ឲ្យ​រលាក​ខ្លាំង​​រហូត​ដល់​ដើរ​ មិន​រួច។​ លុះ​ដល់​ថ្ងៃ​ប្រឡង ​ជើង​របស់​លោក​​ហើម​កាន់​តែ​ខ្លាំង​ ធ្វើ​ឲ្យ​លោក​​បាត់បង់​ឱកាស​មក​ប្រឡង​នៅ​​ភ្នំពេញ​។ ​ម្យ៉ាង​​​ក្រសួង​កាល​ណោះ​មិន​ទាន់​មាន​គោលការណ៍​ឧបត្ថម្ភ​ជា​សោហ៊ុយ​​​ផង​​ លោក​ក៏​សម្រេច​ចិត្ត​មិន​មក​ប្រឡង​​ ជាមួយ​នឹង​​ការ​សោកស្ដាយ​បំផុត​ក្នុង​ជីវិត​លោក​។
សិស្ស​​ពូកែ ​តែ​ប្រឡង​យក​អាហារូបករណ៍​មិន​បាន​​
ដោយ​ខកខាន​មិន​បាន​ប្រឡង​ពិត​មែន ប៉ុន្តែ​សិស្ស​ពូកែ​រូប​នេះ​មិន​បាន​បោះបង់​ការ​សិក្សា​ត្រឹម​នេះ​ទេ​ គឺ​បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ​ ស្វែង​រកការ​​ប្រឡង​យក​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ និង​សាលា​តិចណូ។ ជា​លទ្ធផល ​លោក​ប្រឡង​មិន​ជាប់​ឡើយ។ ពេល​នោះ​លោក​ក៏​សម្រេច​ចិត្ត​បង់​លុយ​ចូល​រៀន​ជំនាញ​ដែល​លោក​ស្រឡាញ់​ គឺ​ជំនាញ​គ្រប់គ្រង​អាជីវកម្ម​នៅ​សាកល​វិទ្យាល័យ​​បៀលប្រាយ​​ ព្រោះ​អំឡុង​ពេល​នេះ​ដែរ គ្រួសារ​របស់​លោក​ក៏​ចាប់​ផ្ដើម​មាន​ជីវភាព​ធូរធារ​បណ្ដើរ​ៗ​ហើយ​។
ទោះ​ស្លាប់​ក៏​ជំរុញ​ឲ្យ​កូន​រៀន​
អំឡុង​​សិក្សាថ្នាក់​ឆ្នាំ​​ទី​​២​ ឪពុក​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​លោក​យ៉ាង​ខ្លាំង​ ព្រោះ​លោក​ជា​កូន​ច្បង​ត្រូវ​ចុះ​ទៅ​ជួយ​ការងារ​ផ្ទះ និង​មើល​ថែ​លោក​ឪពុក​ រហូត​មាន​ពេល​ខ្លះ​ លោក​ស្ទើរ​តែ​បោះបង់​ការ​ងារ​ចោល​តែ​ម្ដង​។ រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​ ក៏​ឪពុក​របស់​លោក​បាន​ផ្ដាំ​ថា កុំ​ឲ្យ​មាន​ការ​​បាក់​ទឹក​ចិត្ត​ ត្រូវ​ខិតខំ​រៀន​ឲ្យ​មាន​ចំណេះ​ ធ្វើ​ការងារ​ស្រណុក​កុំ​ឲ្យ​ដូច​គាត់​គ្មាន​ចំណេះ​ធ្វើ​ការងារ​លំបាក​។
ធ្វើ​ការ​ងារ​ដើម្បី​រៀន​ មិន​ដើម្បី​ប្រាក់​បៀវត្សរ៍​ឡើយ​
នៅ​ឆ្នាំ​សិក្សា​ទី​៣ លោក​បាន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ជាមួយ​ការងារ​ដើម្បី​យក​បទពិសោធន៍​ ក្នុង​នាម​ជា​អ្នក​ស្ម័គ្រចិត្ត​​៦​ខែ នៅ​ក្រុមហ៊ុន​លក់​ថ្នាំ​ពេទ្យ​សេណូស បន្ទាប់​មក​ទៀត​ធ្វើជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​អង្គការ​ CDPO ផ្នែក​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ ​ ក្រោយ​មក​ទៀត​ក៏​ផ្លាស់​មក​ធ្វើការ​​អង្គការ​ចាស​ជរា ៣​ខែ​ជា​អ្នក​បកប្រែ ដែល​សុទ្ធ​ជា​ការ​ងារ​ដែល​គ្មាន​ប្រាក់​បៀវត្សរ៍​។
គំនិត​អាជីវកម្ម​ចាប់​ផ្ដើម​កើត​មាន​ ពេល​កំពុង​សិក្សា
ដល់​ឆ្នាំ​សិក្សា​ទី​៤ ឆមាស​ទី​១ លោក​បាន​រៀន​មុខ​វិជ្ជា Benmarch ហើយ ​លោក​ចាប់​អារម្មណ៍​ខ្លាំង​លើ​ក្រុមហ៊ុន​មួយ​របស់​អាមេរិក​ដែល​និយាយ​លើ​ វិស័យ​អចលនទ្រព្យ​ (Real Estate) ។ ហើយ​លោក​យក​ក្រុមហ៊ុន​វិស័យ​អចលនទ្រព្យ​ (Real Estate) មក​ធ្វើ​ជា​​កិច្ចការ​ស្រាវជ្រាវ (Assignment )​ ជូន​លោក​គ្រូ​ ហើយ​ទទួល​បាន​ពិន្ទុ​ល្អ​ ព្រោះ​ជា​មុខ​របរ​ដែល​លោក​ចាប់​អារម្មណ៍​ ចាប់​ផ្ដើម​មាន​គំនិត​ខិតខំ​ស្រាវជ្រាវ​តែ​ម្ដង​។
ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ការងារ​ត្រូវ​ទៅ​តាម​ចំណង់​​ចំណូល​ចិត្ត​ និង​ការ​សិក្សា​ ពេល​នោះ​លោក​ក៏​ចាប់​ផ្ដើម​ឈប់​ពី​ការងារ​ចាស់ មក​ដាក់​ពាក្យ​ធ្វើ​នៅ​​ក្រុមហ៊ុន​​អចលនទ្រព្យ​ចំនួន​១០​ ដែល​គេ​មិន​បាន​​ប្រកាស​ជ្រើស​បុគ្គលិក​សោះ​ រហូត​ដល់​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ លី Real Estate​ បាន​ចាប់​អារម្មណ៍​ និង​ទទួល​លោក​ធ្វើ​ជា​បុគ្គលិក​។
ឱកាស​មក​ដល់​ប៉ុន្តែ​គ្មាន​សមត្ថភាព​
ដោយសារ​ប្រធាន​ក្រុមហ៊ុន​លី​នោះ​មាន​​ម្ដាយ​​នៅ​ស្រុក​បារាំង​​កំពុង​​ មាន​ជំងឺ​ ដូច្នេះ​​​ម្ចាស់​ក្រុមហ៊ុន​ក៏​សម្រេច​បិទទ្វារ​​ទៅ​រស់នៅ​ប្រទេស​បារាំង​ វិញ​​នៅ​៦​ខែ​ក្រោយ​ ហើយ​បុគ្គលិក​ទាំង​អស់ក៏​​ត្រូវ​បាន​បញ្ចប់​ការងារ​ដែរ។ បន្ទាប់​ពី​ពេល​នោះ​មក​ អតិថិជន​ម្នាក់​របស់​ក្រុមហ៊ុន​ បាន​ស្គាល់​ក៏​ជួប​​​ពិភាក្សា​​ចង់​ឲ្យ​លោក​ចូលហ៊ុន​​បង្កើត​ក្រុមហ៊ុន​ ជាមួយ​​ ហើយ​គេ​ជា​អ្នក​ចេញ​ប្រាក់ ចំណែក​លោក​គ្រាន់​តែ​ចេញ​​ចំណេះ ប៉ុន្តែ​គំនិត​នេះ​ត្រូវ​បាន​បដិសេធ​វិញ​ ដោយសារ​លោក​​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ឡើយ​ ព្រោះ​លោក​យល់​ថា៖ “ខ្លួន​ឯង​មិន​ទាន់​ចេះ​ប្រាកដ បើសិនជា​បរាជ័យ​ លោក​នឹង​ខូច​ឈ្មោះ​រហូត”។
បទពិសោធន៍​កាន់​តែ​ច្រើន​ ជំនាញ​កាន់​តែ​ច្បាស់​​
ក្រោយ​មក​ទៀត​ លោក​បាន​ចូល​បម្រើ​ការងារ​ឲ្យ​​ក្រុមហ៊ុន​ Service Apartment បាន​រយៈ​ពេល​៦​ខែ។ ក្រុមហ៊ុន​នោះក៏​​លក់​ចោល​ ដូច្នេះ​លោក​បាន​បាត់បង់​ការងារ​ជា​ថ្មី​ម្ដង​ទៀត​។ ទោះ​ជា​ក្រុមហ៊ុន​ដែល​លោក​បាន​ធ្វើ​ឲ្យ​បរាជ័យ​ជា​បន្តបន្ទាប់​ក៏​ដោយ ក៏​លោក​នៅ​តែ​ស្រឡាញ់​វិស័យ​នេះ​ដែរ។​ លោក​ក៏​ចាប់​ផ្ដើម​ផ្ញើ​ប្រវត្តិរូប​១០​ទៅ​តាម​ក្រុមហ៊ុន​ចលនទ្រព្យ​១០​ទៀត​ ។
នៅ​ឆ្នាំ​២០០៥ ខែ​៩ ក្រុមហ៊ុន​ប៊ុណ្ណា មាន​​ចំណាប់​អារម្មណ៍​ និង​ទទួល​យក​លោក​ឲ្យ​ចូល​ធ្វើការ​ ហើយ​ក្រុមហ៊ុន​នេះ​ ក៏​ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​បណ្ដុះបណ្ដាល​លោក​ និង​ក៏​ជា​ក្រុមហ៊ុន​គំរូ​ដែល​លោក​យក​តម្រាប់​តាម​។ ធ្វើ​ការ​នៅ​​ក្រុមហ៊ុន​នោះ​​រយៈ​ពេល​២​ឆ្នាំ​ លោក​បាន​ឡើង​តំណែង​៣​ដង ពី​អ្នក​វាយ​តម្លៃ ក្លាយ​ជា​តំណាង​ផ្នែក​លក់ និង​ឋានៈ​ចុង​ក្រោយ​ គឺ​ប្រធាន​ផ្នែក​ធនធាន​មនុស្ស។
ទោះ​ស្ថិត​នៅ​ក្រុមហ៊ុន​ប៊ុណ្ណា​ ជា​ក្រុមហ៊ុន​ល្អ​មួយ​ក្ដី ប៉ុន្តែ​សម្រាប់​លោក​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។​ លោក​ក៏​សម្រេច​ចិត្ត​លា​ឈប់ ហើយ​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​ ណៃហ្វ្រេង។ ​លោក​ក៏​ត្រូវ​បានក្រុម​ហ៊ុន​បរទេស​​មួយ​នេះ​​ ដែល​មិន​ទាន់​បើក​ជា​ផ្លូវ​ការ​នៅ​ឡើយ​ បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បណ្តុះ​បណ្តាល​លោក​ឲ្យ​​​ក្លាយ​ជា​ធនធាន​មនុស្ស​​ដ៏​សំខាន់​​មួយ​ សម្រាប់​ដំណើរ​ការ​​​ក្រុមហ៊ុន​អចលនទ្រព្យ​​របស់​​ខ្លួន។ ពេល​នោះ​លោក​ក៏​​ទទួល​​បាន​បៀវត្សរ៍​​៥៥០​ដុល្លារ​ក្នុង​មួយ​​ខែ ។
បើក​ក្រុមហ៊ុន​ជាមួយ​បទពិសោធន៍​ពេញ​ខ្លួន​
បទពិសោធន៍​៥​ឆ្នាំ​ជាមួយ​ការ​ងារ ហើយ​ជា​អំឡុង​ពេល​ដែល​លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផង​ដែរ។​ នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុន​ KEY real estate លោក​បាន​ចេញ​ជា​រូបរាង​ឡើង ជាមួយ​ទុន​ផ្ទាល់​ខ្លួន​ដែល​ជា​ប្រាក់​ខែ​​ចុង​ក្រោយ និង​ប្រាក់​​ដំណាច់​ឆ្នាំ​​សរុប​ចូល​គ្នា​ចំនួន ១១០០ដុល្លារ និង​ដៃគូ ប៉ុន្តែ​នៅ​ខ្វះ​នៅ​ឡើយ​ប្រហែល​ជា​១៨០០០​ដុល្លារ ដែល​លោក​ត្រូវ​បង្ខំ​ចិត្ត​ខ្ចី​ពី​ម្ដាយ​ក្មេក​ និង​ម្ដាយ​បង្កើត​របស់​លោក​ ចំនួន​១៨០០០​ដុល្លារ។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​​ក្ដី​​ ម្ដាយ​ក្មេក​ និង​​ម្ដាយ​​បង្កើត​​របស់​​លោក​នៅ​តែ​គាំទ្រ ​និង​ជម្រុញ​លោក​ជានិច្ច​ឲ្យ​បើក​ក្រុមហ៊ុន​​​មួយ​នេះ​។
ក្រោយ​ដំណើរ​ការ​បាន​មួយ​ឆ្នាំ​ ក្រុមហ៊ុន​របស់​លោក​ស្ទើរ​តែ​ដួល​រលំ​ គឺ​អស់​លុយ​ពី​ខ្លួន​រលីង ពេល​នោះ​​លោក​ក៏​បាន​ជួប​ជាមួយ​​ អាណិកជន​ខ្មែរ​នៅ​ប្រទេស​កាណាដា​ គឺ​លោក​ ខេវីន លីម ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ចាស់​របស់​ក្រុមហ៊ុន​ ណៃហ្វ្រែង​ ។ ដោយ​សម្លឹង​ឃើញ​លោក​ខេវីន លីម ជា​មនុស្ស​ឆ្លាត​ និង​មាន​បទពិសោធន៍​ច្រើន ​ពួក​លោក​ក៏​សម្រេច​ចិត្ត​​ឲ្យ​លោក ខេវីន លីម ​ចូលរួម​ជាមួយ​ដោយ​ចូល​ហ៊ុន​ជាង​១​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​។
បច្ចុប្បន្នភាព​
លោក​ សន សៀប មាន​អាយុ​៣២​ឆ្នាំ​ រៀប​ការ​នៅ​ឆ្នាំ​២០០៥ ជា​មួយ​ភរិយា​ឈ្មោះ​ យ៉ុង រតន៏ធី។ លោក​មាន​ក្រុមហ៊ុន​​មួយ​​ឈ្មោះ​ ​ KEY real estate ហើយ​​បច្ចុប្បន្ន​នេះ ​ក្រុមហ៊ុន​​របស់​លោក​អាចរក​​ចំណូល​បាន​ប្រមាណ​១៥០០០០​ដុល្លារ​ក្នុង​មួយ​ ឆ្នាំ​។
បទពិសោធន៍​ជីវិត
​តម្លៃ​នៃការ​សិក្សា
ខ្ញុំ​ជោគជ័យ​មក​ដល់​ថ្ងៃ​នេះ គឺ​បាន​​មក​ពី​ការ​សិក្សា។ តាំង​ពី​តូច​មក​ ខ្ញុំ​ត្រូវ​ដើរ​ទៅ​នៅ​ផ្ទះ​បងប្អូន​ដើម្បី​រៀន​សូត្រ​ តស៊ូ​មក​ភ្នំពេញ​ម្នាក់​ឯង ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មាន​គឺ​ការ​គាំទ្រ​ទាំង​ហិរញ្ញវត្ថុ​ និង​ផ្លូវ​ចិត្ត​​ពី​ឪពុកម្ដាយ​របស់​ខ្ញុំ​ ដែល​ពួក​គាត់​តែងតែ​ឲ្យ​តម្លៃ​អ្នក​សិក្សា​ ដូច្នេះ​សម្រាប់​ខ្ញុំ​ការ​សិក្សា​គឺ​ជា​ស្ពាន​មួយ​ដ៏​ចាំបាច់​ដើម្បី​ឆ្ពោះ ​ទៅ​រក​ជោគជ័យ​។
សិក្សា​ទំនោរ​សង្គម ទើប​ជោគជ័យ​
បើ​ចង់​រក​ស៊ី​ ត្រូវ​​ដឹង​ខ្យល់​ទំនោរ​សង្គម​ ថា​វា​បក​ទៅ​ខាង​ណា ហើយ​ឆ្ពោះ​ទៅ​រក​ជំនាញ​តែ​ម្ដង ត្រូវ​កំណត់​គោលដៅ​របស់​ខ្លួន​ឲ្យ​ច្បាស់​ ឧទាហរណ រៀន​ជំនាញ​ណា​ក៏​ដោយ​ត្រូវ​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ផ្នែក​នោះ​ ហើយ​ចាប់​ផ្ដើម​រកស៊ី​ជំនាញ​នោះ​ រហូត​ដល់​មាន​សមត្ថភាព​គ្រប់គ្រាន់​ ចាំ​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​។ ឧទាហរណ៍​គាត់​ស្រឡាញ់​ក្រុមហ៊ុន​ទេសចរណ៍​ កុំអាល​បើក​ភ្លាម​ត្រូវ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​ឲ្យ​បាន​ច្បាស់​លាស់ ​សិន​។
គូ​​ប្រជែង​កំពុង​ធ្លាក់ នោះ​ជា​ឱកាស​របស់​យើង​
ឆ្នាំ​២០១០​​-២០១១ ជា​ពេលវេលា​មួយ​មិន​អំណោយ​ផល​សម្រាប់​វិស័យ​អចលនទ្រព្យ​នោះ​ទេ។ មាន​មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា លោក​កំពុង​តែ​យក​លុយ​ទៅ​បោះចោល​ព្រោះ​ពេល​នោះ​ ក្រុមហ៊ុន​អចលនទ្រព្យ​ជា​ច្រើន​បាន​បិទ​ទ្វារ​ ប៉ុន្តែ​លោក​បែរ​ជា​គិត​ឃើញ​ផ្សេង​ គឺ​ខណៈ​គូប្រជែង​របស់​ខ្លួន​ដួល​ ពេល​នោះ​ជា​ឱកាស​ជ្រៀត​ចូល​របស់​លោក​ទៅ​ក្នុង​ជំនួញ​នេះ។
ការ​ចែក​រំលែក​

៣​យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​រកស៊ី​ដែល​ជោគជ័យ​បាន
បទពិសោធន៍ ធនធាន ​និង​បណ្ដាញ (Experiences +Investor +Network) គ្រប់​ពេល​វេលា​យើង​ត្រូវ​ដើរ​ជា​តួឯក សម្រាប់​បង្កើន​ទំនុក​ចិត្ត​ដល់​​អ្នក​ដែល​ចង់​វិនិយោគ ងាយស្រួល​ក្នុង​ការ​កៀរគរ​រក​ប្រភព​ទុន​សម្រាប់​​បើក​អាជីវកម្ម​ ដើម្បី​មាន​បណ្ដាញ​ក្នុង​អំឡុង​ពេល​ធ្វើការ​នោះ​ កុំ​គិត​ថា​ធ្វើការ​តែ​មួយ​មុខ គឺ​ត្រូវ​ប្រឹងប្រែង​ស្គាល់​គេ​ឯង​ឲ្យ​បាន​ច្រើន​។ និយាយ​ដូច​នេះ​មាន​ន័យ​ថា ដើម្បី​ក្លាយ​ជា​តួឯក  ចាំបាច់​ត្រូវ​មាន​ចំណេះ​ដឹង​ និង​បទពិសោធន៍​ ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ជុំវិញ​យើង​មាន​ទំនុក​ចិត្ត ពិសេស​អ្នក​ដែល​មាន​ប្រាក់​ចង់​វិនិយោគ​ជាមួយ​ ឲ្យ​គេ​មាន​អារម្មណ៍​ថា ខ្វះ​តួឯក​ម្នាក់​​នេះ​មិន​បាន​​ឡើយ​៕

http://news.sabay.com.kh

ហេតុ​អ្វី​សហគ្រិន​ភ័យ​ខ្លាច​​មិន​ហ៊ាន​ផ្ដើម​អាជីវកម្ម​​​ដោយ​ខ្លួន​ឯង?


នៅ​ពេល​សួរ​ដល់​រឿង​ការងារ​មនុស្ស​ ភាគច្រើន​និយាយ​ថា ​​ចង់​មាន​មុខរបរ​ខ្លួន​ឯង​ជាជាង​​​ធ្វើការ​ឲ្យ​គេ​ព្រោះ​អាច​ទទួល​បាន​ ចំណូល​ច្រើន​ និង​ចង់​ឈប់​ ចង់​យ៉ាង​ម៉េច​គឺ​ស្រេច​នឹង​ចិត្ត​ខ្លួន​ឯង។ ​​​ទន្ទឹម​នឹង​ពំនោល​ខាង​លើ​ មាន​មនុស្ស​​មិន​ច្រើន​ប៉ុន្មាន​ទេ​​ដែល​ហ៊ាន​លោតចូល​​ធ្វើ​អាជីវកម្ម។ ​​​អីចឹង​​តើ​មាន​មូលហេតុ​អ្វី​នៅ​ពីក្រោយ​នោះ​ បាន​ជា​ម្នាក់ៗ​មិន​ហ៊ាន​​ធ្វើ​ដូច្នេះ?


​ផ្អែក​លើ​ការ​ស្ទាបស្ទង់​មតិ​ដោយ​ក្រុម​ ស្រាវជ្រាវ​ TNS Custom Research ​សម្រាប់​គណៈកម្មាធិការ​អឺរ៉ុប​​ក្នុង​ឆ្នាំ​២០១២ ​បាន​​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​សំណួរ​មួយ​នេះ។ ​​ការ​ស្រាវជ្រាវ​មួយ​នោះ​បាន​រក​ឃើញ​ថា ​ប្រជាជន​អាមេរិក ៥១% ​ចង់​មាន​មុខរបរ​ខ្លួន​ឯង ​ខណៈ ៤៤% ​ទៀត​ចង់​​មាន​ជំនួញ​នៅ​ ៥ ​ឆ្នាំ​បន្ទាប់។ ​
ប៉ុន្តែ​បើ​ងាក​មក​មក​ស្ថិតិ​ពិត​របស់​​ ការិយាល័យ​ស្ថិតិ​ការងារ ​ប្រជាជន​អាមេរិក​ ៦% ​ប៉ុណ្ណោះ​ដែល​ជា​ម្ចាស់​អាជីវកម្ម។ ​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​សហគ្រិន​មួយ​ចំនួន​មិន​ចាប់​ផ្ដើម​ អាជីវកម្ម​រួម​មាន ៖ មិន​មាន​គំនិត​អាជីវកម្ម (៤%) ​មិន​មាន​ដើមទុន​ (១៥%)​​​ ​មិន​មាន​ជំនាញ​ចាំបាច់ (៨%) និង​(២%) ​ដោយសារ​ផល​វិបាក​លើ​ជំនាញ​គ្រប់គ្រង​រដ្ឋបាល។
​​​ក្រៅ​ពី​នោះ​នៅ​មាន​ឧបសគ្គ​ធំៗ​មួយ​ ចំនួន​ទៀត។ ​មនុស្ស​ភាគ​ច្រើន​ភ័យខ្លាច​​ថា ​មិន​ដឹង​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​ ប្រសិន​​បើ​មិន​ជោគជ័យ​នោះ​គឺ ​ភ័យ​ខ្លាច​​ក្ស័យធន (៣៨%) ​និង​ចំណូល​មិន​ទៀងទាត់ (៣៧%)។ ​
​​​​បើ​ទោះ​ជា​ប្រាក់​ជា​ឧបសគ្គ​ក្នុង​ការ ​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​ខ្លួន​ឯង ​​​មាន​មនុស្ស​តិច​ប៉ុណ្ណោះ​ដែល​និយាយ​ថា ​​ការ​បង្កើត​អាជីវកម្ម​ខ្លួន​ឯង​គឺ​ដើម្បី​​ទទួល​បាន​ប្រាក់​​ច្រើន​នោះ​ (៩%)។ ​៥៤% ​និយាយ​ថា ​ការ​ចង់​បាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​គឺ​ដោយសារ​​ឯករាជ្យ​ សេរីភាព​​ចង់​ធ្វើការ​ពេល​ណា​ កន្លែង​ណា​ក៏​​បាន។
ចុះ​អ្នក​វិញ​ ធ្លាប់​ចង់​​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ដែរ​ឬ​ទេ ហើយ​​បាន​ធ្វើ​វា​ហើយ​ឬ​នៅ?

http://news.sabay.com.kh

Tuesday, July 23, 2013

វិធីងាយៗ ៤យ៉ាង រកប្រាក់ចំណូល បានយ៉ាងងាយស្រួល មិនបាច់ប្រើដើមទុន


តើលោកអ្នក ត្រូវការរកប្រាក់ចំណូលបន្ថែម ដែរ ឬទេ? មានមនុស្ស ជាច្រើននាក់ នៅលើ
ពិភពលោក  មាន
ឱកាសធ្វើការងារពីក្នុងផ្ទះ ដោយស្របច្បាប់  ដែល
ទទួលបាននូវប្រាក់យ៉ាងច្រើន បានចាប់ផ្តើម ដោយមិនចាំបាច់ចំណាយ ដើមទុន
ខាងក្រោមនេះ ជាវិធី និង គំនិត ងាយៗ មួយចំនួន ដែលអាចជួយលោកអ្នក ឱ្យរកប្រាក់
ចំណូល ពីក្នុងផ្ទះ៖


១/ សិល្បៈ និង គំរោងសិប្បកម្ម
មនុស្សរាប់ពាន់នាក់ ត្រូវបានដាក់បញ្ចូលនូវជំនាញ  ប្រកបដោយការច្នៃប្រឌិត របស់ខ្លួនដើម្បីប្រើប្រាស់
និង ការលក់គម្រោងការងារសិល្បៈ សិប្បកម្ម  នៅលើបណ្ដាញសង្គម
របស់ពួកគេ  (Facebook​ និង តាមរយៈ គេហទំព័រផ្សេងៗ) ។
អ្នកអាច  ចូលរួមក្នុងសហ
គមន៍
ដូចជា  ការបង្កើត  នូវគេហទំព័រ ផ្ទាល់ខ្លួនមួយ   ដើម្បីរៀបចំ  បង្ហាញ និង លក់គំរូ
ផលិតផល របស់អ្នកនៅទីនេះ។

២/ ផ្តល់ជូន នូវសេវាកម្ម ជំនួយការផ្ទាល់ខ្លួន
តើអ្នកដឹងថា ម្ចាស់មុខជំនួញណាខ្លះ ដែលរវល់  នៅក្នុងមុខជំនួញ របស់ខ្លួន? ការពិចារ
ណា
ផ្តល់ជូន នូវសេវាកម្មជំនួយការផ្ទាល់ខ្លួន  ដើម្បីថែរក្សាភារកិច្ច ប្រចាំថ្ងៃ ដូចជា ការដើរទិញឥវ៉ាន់ គ្រឿងទេស  ស្វែងរកការផ្គត់ផ្គង់ការិយាល័យ និង សេវាកម្ម ផ្សេងទៀត។
អ្នកអាចទទួល
បាន ប្រាក់បង់ក្នុងមួយការងារ ឬ ដោយគិតជាម៉ោង

៣/ សរសេរអត្ថបទ លើបណ្តាញសង្គម​​​
អ្នកអាចសរសេរអត្ថបទ និងទទួលបានប្រាក់ចំណូលបន្ថែម យ៉ាងងាយស្រួល តាមរយៈ
ដូចជា បកប្រែ ឬ សរសេរកិច្ចសន្យា និងសេវាកម្មផ្សេងៗទៀត ដែលអ្នកចេះ ផ្គត់ផ្គង់ឱ្យ
ក្រុមហ៊ុន សារពត៌មាន និង ទស្សនាវដ្តី ជាដើម

៤/ Youtube៖ គឺជាបណ្តាញឧបករណ៍សង្គមមួយ ដែលអាចលោកអ្នកចូលទស្សនានូវ
វីដេអូ ជាច្រើន នៅទីនោះ។ ជាពិសេស វាអាចជួយលោកអ្នកឱ្យ   រកប្រាក់កំរៃបានយ៉ាង
ងាយស្រួល គ្រាន់តែចូលធ្វើជាដៃគូ សហការជានឹង  Youtube បន្ទាប់មក  បញ្ចូលវីដេអូ
(upload videos)ចូលទៅក្នុង Youtube អ្នកនឹងទទួលបានប្រាក់ចំនួន ១ដុល្លារ នៅពេល
ដែល វីដេអូ របស់អ្នក មានអ្នកចូលមើល បានចំនួន ១០០០នាក់។ មានន័យថា ១០០០
នាក់ ទទួល ១ដុល្លារ,​ ២០០០នាក់ ទទួលបាន ២ដុល្លារ ពីYoutube។
ល៕

ប្រភព http://www.camnews.com.kh

Saturday, July 13, 2013

Business Plan: Definition and Benefits

Many people thinking of starting their own business get caught up in the excitement and emotions of the process. It is truly an exciting time! Unfortunately, business decisions based purely on emotion are often not the best long-term choices. Wanting to have a business does not automatically mean that a market exists to support your desire.
Most people are able to understand the meaning of the words business plan when they hear them, but perhaps not many people can give a clear simple definition and recognize its benefits.


(Source: Google Images)

What is a business plan?



It is a formal written document that gives a detailed description of the proposed business, including a description of the product or service, the types of customers it would attract, the marketing needed to sell the product or service, the competition, the resources and facilities needed for production, and the financing required.


What a business plan can do for you?


A complete, thoughtful business plan is perhaps the best tool you can have to help you reach your own long-term goals.
Whether your business is large or small, a start-up or long established, developing a business plan enables you to:

  • Determine or test the feasibility of your business idea.
  • Avoid failure of losing thousands of your hard-earned money and improve your chances of success
  • Make the crucial business decisions that focus your activities and maximize your resources.
  • Understand the financial aspects of your business, including cash flow and break-even requirements.
  • Gather crucial industry and marketing information.
  • Anticipate and avoid obstacles your business is likely to encounter.
  • Set specific goals and measurements to assess progress over time.
  • Expand in new and increasingly profitable directions.
  • Be more persuasive to funding sources.
A well-conceived and factually based business plan can help you, a business owner, save a lot of time and effort in managing your business, so that you have more quality time to spend with your family and enjoy your own life before you are too old and too late to enjoy it.


ផែនការអាជីវកម្មៈ និយមន័យ និងគុណប្រយោជន៍

មនុស្សជាច្រើនដែលកំពុងពិចារណាអំពីការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន កើតការជាប់ចិត្ត​ទៅនឹង​សេចក្តីរំជួលចិត្ត និងអារម្មណ៍រំភើបចំពោះដំណើរការនេះ។ ពិតណាស់ វាគឺជាពេល​វេលាដ៏គួរឲ្យ​រំភើបពិតមែន។ ប៉ុន្តែជាអកុសល ការសម្រេចចិត្តធ្វើអាជីវកម្មដែលពឹងផ្អែក​សុទ្ធសាធតែ​ទៅលើអារម្មណ៍ខ្លួនឯង ជាញឹកញាប់ពុំមែនជាជម្រើសរយៈពេលវែងដ៏ល្អ​ប្រសើរបំផុត​នោះទេ។ ការចង់មានអាជីវកម្មផ្ទាល់ខ្លួន ពុំមានន័យដោយស្វ័យប្រវត្តិថា ទីផ្សារកើតមានសម្រាប់គាំទ្រសេចក្តីប៉ងប្រាថ្នារបស់អ្នកនោះទេ។

មនុស្សភាគច្រើនអាចយល់បាននូវអត្ថន័យនៃពាក្យ ផែនការអាជីវកម្ម នៅពេលដែល​ពួកគេស្តាប់ឮ​ពាក្យទាំងនេះ ប៉ុន្តែប្រហែលជាមានមនុស្សមិនច្រើនទេដែលអាចផ្តល់​និយមយន័យមួយ​ប្រកបដោយភាពសាមញ្ញច្បាស់លាស់ និងយល់ដឹងពីគុណប្រយោជន៍​របស់​វា។

តើផែនការអាជីវកម្មគឺជាអ្វី?

ផែនការអាជីវកម្ម គឺជាឯកសារសំណេរជាលាយលក្ខណ៍អក្សរផ្លូវការដែលធ្វើការពិពណ៌នា​យ៉ាងលម្អិតអំពីអាជីវកម្មដែលស្នើឡើង រួមមានការពិពណ៌នាអំពីផលិតផលឬសេវាកម្ម ប្រភេទអតិថិជនដែលអាជីវកម្មមានបំណងនឹងធ្វើការទាក់ទាញ យុទ្ធសាស្ត្រផ្នែកទីផ្សារ​ដែលត្រូវ​ការចាំបាច់ដើម្បីលក់ផលិតផលឬសេវាកម្ម ការប្រកួតប្រជែង ធនធាននានា និងទីតាំងសម្ភារៈរូបវ័ន្តដែលត្រូវ​ការសម្រាប់ផលិតកម្ម ព្រមទាំងហិរញ្ញប្បទានដែលត្រូវ​ការ​ចាំបាច់ដើម្បីចាប់ផ្តើមដំណើរការអាជីវកម្ម។

តើផែនការអាជីវកម្មអាចផ្តល់គុណប្រយោជន៍អ្វីខ្លះចំពោះអ្នក?

ផែនការអាជីវកម្មដែលមានភាពពេញលេញ និងបានពិចារណាដោយប្រុងប្រយ័ត្នគ្រប់​ជ្រុងជ្រោយ គឺប្រហែលជាឧបករណ៍ដ៏ល្អប្រសើរបំផុតដែលអ្នកអាចមានដើម្បីជួយអ្នក​ឲ្យឈានទៅដល់ការសម្រេចគោលដៅរយៈពេលវែងរបស់អ្នក។
មិនថាអាជីវកម្មរបស់​អ្នកមានទំហំធំ ឬតូច ទើបតែចាប់ផ្តើមដំណើរការ ឬបង្កើតឡើងយូរ​មកហើយ ការអភិវឌ្ឍផែនការអាជីវកម្មជួយសម្រួលឲ្យអ្នកអាច៖
  •  កំណត់ ឬធ្វើតេស្តសាកល្បងភាពដែលអាចអនុវត្តបានដោយជោគជ័យ នៃគំនិត​អាជីវកម្មរបស់អ្នក មានន័យថា ផែនការអាជីវកម្មអាចផ្តល់ចម្លើយឲ្យអ្នកដឹងថា តើគំនិតអាជីវកម្មដែលអ្នកកំពុងគិតនៅក្នុងខួរក្បាលរបស់អ្នកនោះ អាចនឹងយក​ទៅ​អនុវត្តឲ្យលេចចេញជារូបរាង និងទទួលបានភាពជោគជ័យដែរឬទេ។
  • បញ្ចៀសនូវភាពបរាជ័យនៃការខាតបង់ដើមទុនដែលលំបាករករបស់អ្នករាប់ពាន់ រាប់ម៉ឺនដុល្លារ និងជួយបង្កើនឱកាសជោគជ័យរបស់អ្នក។
  • ធ្វើការសម្រេចចិត្តផ្នែកអាជីវកម្មដ៏សំខាន់ៗដែលផ្តោតការប្រមូលផ្តុំសកម្មភាព​នានារបស់អ្នក និងបង្កើនធនធានរបស់អ្នកជាអតិបរមា។
  • យល់ដឹងយ៉ាងច្បាស់អំពីទិដ្ឋភាព ឬស្ថានភាពហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នក ដែលរួមមាន​លំហូរសាច់ប្រាក់ និងតម្រូវការស្រង់ដើម។
  • ប្រមូលផ្តុំពត៌មានផ្នែកទីផ្សារនិងឧស្សាហកម្មសំខាន់ៗ។
  • ប្រមើលមើល និងបញ្ចៀសឧបសគ្គនានាដែលអាជីវកម្មរបស់អ្នកទំនងជានឹងជួប​ប្រទះនាពេលអនាគត។
  • កំនត់គោលដៅ និងការវាស់វែងជាក់លាក់ដើម្បីវាយតម្លៃអំពីភាពរីកចំរើនទៅតាម​ពេល​វេលា។
  • ពង្រីកអាជីវកម្មរបស់អ្នកក្នុងទិសដៅថ្មី និងកាន់តែចំណេញ។

ផែនការអាជីវកម្ម ដែលរៀបចំបានល្អនិងផ្អែកលើទិន្នន័យពិតប្រាកដជាក់ស្តែង អាចជួយ​ឲ្យអ្នកដែលជាម្ចាស់អាជីវកម្ម ចំណេញពេលវេលានិងកំលាំងកាយចិត្តដែលខិតខំប្រឹងប្រែង យ៉ាងច្រើន ក្នុងការគ្រប់​គ្រង​អាជីវកម្មរបស់អ្នក បែបនេះ អ្នកអាចមានពេលវេលាដ៏ល្អច្រើន​ជាងមុន​ដើម្បី​ចំណាយ​ ជាមួយក្រុមគ្រួសាររបស់អ្នក ព្រមទាំងរីករាយជាមួយជីវិតផ្ទាល់ខ្លួន​របស់អ្នក មុនពេល​ដែលអ្នកចូលវ័យចាស់ជរាជ្រុល និងហួសពេលក្នុងការសប្បាយរីករាយ​ជាមួយនឹង​ជីវិត។

ប្រភព http://thebusinessinvestor.blogspot.com

Tuesday, July 9, 2013

កំពូល​មហាសេដ្ឋី បច្ចេកវិទ្យា​ទាំង ១០រូប


បច្ចុប្បន្នមហាសេដ្ឋី ឬអ្នកមាន ត្រូវបានគេបែងចែកជាក្រុម ដើម្បីផ្ដល់នូវភាពងាយស្រួល ក្នុងការកំណត់នូវ ប្រាក់ចំណូលប្រចាំឆ្នាំ ដោយថ្មីៗនេះ Forbes បានចេញតារាង កំពូលមហាសេដ្ឋីទាំង ១០រូបនៅក្នុង ក្រុមហ៊ុនបច្ចេកវិទ្យា សម្រាប់ឆ្នាំ ២០១៣។ តើនរណាមួយជា អ្នកមានជាងគេក្នុង ចំណោមក្រុមហ៊ុន បច្ចេកវិទ្យាធំៗ?
1. លោក Bill Gates៖ គ្រប់គ្នាបានស្គាល់គាត់ តាមរយៈក្រុមហ៊ុន Microsoft ដោយម្នាក់ៗបានដឹងថា គាត់ជាអ្នកបង្កើតក្រុមហ៊ុន Microsoft ឡើង ហើយបច្ចុប្បន្ននេះគាត់មាន តួនាទីជាប្រធានក្រុមហ៊ុន ដែលប្រាក់ចំណូលជា មធ្យមរបស់គាត់ក្នុងឆ្នាំ ២០១៣ មានចំនួន ៦៧ពាន់លាន ដុល្លារអាមេរិក ជាពិសេសគាត់តែងតែ ធ្វើការបរិច្ចាគនូវ ទឹកប្រាក់ចំនួន ២៧ពាន់លានដុល្លារ អាមេរិកសម្រាប់សប្បុរសធម៌។ Bill Gates ជាមនុស្សបរាជ័យ ក្នុងការសិក្សា ប៉ុន្តែគាត់មិនបរាជ័យ ក្នុងការងារនោះទេ។



2. លោក Larry Ellison៖ ជាម្ចាស់ក្រុមហ៊ុន Oracle ហើយបច្ចុប្បន្នលោក មានតួនាទីជានាយក ប្រតិបត្តិក្រុមហ៊ុន Oracle។ គាត់មិនខុសពីលោក Bill Gates នោះទេគឺជាមនុស្ស បរាជ័យក្នុងការសិក្សា ដោយបានបោះបង់ ការសិក្សានៅមហាវិទ្យាល័យ ក្នុងឆ្នាំទី២។ ប្រាក់ចំណូលជាមធ្យម របស់គាត់មានចំនួន ៤៣ពាន់លានដុល្លារ អាមេរិក។ ក្នុងមួយឆ្នាំៗគាត់តែងតែបរិច្ចាគ និងឧបត្ថម្ភទឹកប្រាក់ ខ្ទង់ពាន់លានដុល្លារអាមេរិក ទៅកាន់មន្ទីរពិសោធន៍ វេជ្ជសាស្ត្រ និងវិស័យអប់រំ។



3. លោក Jeff Bezos ៖ ជាស្ថាបនិកក្រុមហ៊ុន លក់ទំនិញតាមរយៈ អនឡាញ Amazon ដែលបច្ចុប្បន្នលោក ជានាយកប្រតិបត្តិ។ គាត់ត្រូវបានបុគ្គលិក ទាំងអស់មានការស្រឡាញ់ និងពេញចិត្ត ព្រោះថាគាត់បានធ្វើ ឲ្យក្រុមហ៊ុនដំណើរការ បានយ៉ាងល្អ ព្រមទាំងបានជំរុញ ឲ្យក្រុមហ៊ុនរីកចម្រើន។ ប្រាក់ចំណូលជាមធ្យម របស់គាត់មានចំនួន ២៥.២ពាន់លានដុល្លារអាមេរិក (Amazon រកប្រាក់ចំណូលបានជាង ៦០០ដុល្លារអាមេរិក ក្នុងមួយវិនាទី) ។ គាត់មិនដូច Bill Gates និង Larry Ellison នោះទេ គាត់បានរៀបចប់ ថ្នាក់វិទ្យាល័យ និងសកលវិទ្យាល័យ ។



4. លោក Larry Page ៖ ជាសហស្ថាបនិកក្រុមហ៊ុន Google ដោយបច្ចុប្បន្នលោក ជានាយកប្រតិបត្តិ និងជាប្រធានហរិញ្ញវត្ថុ ។ គាត់បានរៀនចប់ នៅសកលវិទ្យាល័យ Stanford University ថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រ និងបរិញ្ញាបត្រនៅ សកលវិទ្យាល័យ Michinga University។ ប្រាក់ចំណូលជាមធ្យម របស់គាត់មានចំនួន ២៣ពាន់លាន ដុល្លារអាមេរិក។



5. លោក Sergey Brin៖ ជាសហស្ថាបនិកក្រុមហ៊ុន Google ជាមួយនឹងលោក Larry Page។ គាត់ត្រូវបានក្រុមហ៊ុន Google ចាត់ទុកជាមនុស្ស ដ៏អស្ចារ្យម្នាក់ ព្រោះថាគាត់មាន គំនិតច្នៃប្រឌិតខ្ពស់ ក្នុងការបង្កើតនូវអ្វី ផ្សេងសម្រាប់ផ្ដល់ភាព ងាយស្រួលដល់ ជីវិតរស់នៅប្រចាំថ្ងៃ។ ប្រាក់ចំណូលរបស់មានចំនួន ២២.៨ពាន់លាន ដុល្លារអាមេរិក។



6. លោក Michael Dell ៖ ជាស្ថាបនិកក្រុមហ៊ុន ផលិតកុំព្យូទ័រ Dell Inc ដែលបច្ចុប្បន្នគាត់ ជានាយកប្រតិបត្តិ ។ គាត់ជាមនុស្ស បោះបង់ការសិក្សា ប៉ុន្តែនៅពេលនេះគាត់បាន ក្លាយជាមហាសេដ្ឋី ដោយសារតែការ ខិតខំប្រឹងប្រែង របស់គាត់។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១៥.៣ពាន់ លានដុល្លារអាមេរិក។



7. លោក Steve Ballmer ៖ ជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft ដោយលោកបានកាន់ តំណែងមួយនេះតាំងពីឆ្នាំ ២០០០។ ក្នុងចំណោមបុគ្គលិក ដែលធ្វើការងារនៅ ក្នុងក្រុមហ៊ុន Microsoft ទាំងអស់ មានតែគាត់ទេ ដែលមានប្រាក់ចំណូលខ្ពស់ជាង រហូតក្លាយជាមហាសេដ្ឋី ។ គាត់បានចូលបម្រើ ការងារនៅក្នុងក្រុមហ៊ុន Microsoft ជាមួយនឹងលោក Bill Gates តាំងពីឆ្នាំ ១៩៨០ ។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១៥.២ពាន់លានដុល្លារអាមេរិក។



8. លោក Paul Allen ៖ ជាសហស្ថាបនិកក្រុមហ៊ុន Microsoft ប៉ុន្តែគាត់មិនត្រូវបាន គេស្គាល់ច្រើននោះទេ ព្រោះថាគាត់មិនសូវ ចេញមុខ ជាមួយក្រុមហ៊ុន Microsoft ប៉ុន្តែសម្រាប់វិស័យកីឡា វិញគាត់ត្រូវបានគេ ស្គាល់ច្រើន ព្រោះថាគាត់មាន ក្រុមកីឡាបាល់ទាត់ ចំនួនមួយ និងបាល់បោះផងដែរ ។ បច្ចុប្បន្នគាត់ជា ប្រធានហរិញ្ញវត្ថុ Microsoft Corporation និងជាប្រធានក្រុមហ៊ុន Vulcan Inc។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១៥ពាន់លានដុល្លារអាមេរិក ។



9. អ្នកមានវ័យក្មេង Mark Zuckerberg ៖ ជាសហស្ថាបនិក បណ្ដាញទំនាក់ទំនង សង្គម Facebook ហើយបច្ចុប្បន្នជា នាយកប្រតិបត្តិ Facebook។ លោកត្រូវបានគេចាត់ទុកជា អ្នកមានលំដាប់ទី៦៦ របស់ពិភពលោក។ ប្រវត្តិនៃការបង្កើតបណ្ដាញ Facebook របស់គាត់ត្រូវ បានគេថតជា ខ្សែភាពយន្តហូលីវូដ ព្រមទាំងមានការ គាំទ្រផងដែរ ។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១៣.៣ពាន់លានដុល្លារអាមេរិក។



10. លោក Azim Premji (មកពីឥណ្ឌា)៖ ជាប្រធានក្រុមហ៊ុន Wipro Limited Company។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១១.២ពាន់លានដុល្លារអាមេរិក។ គាត់តែងតែបរិច្ចាក ចំណាយទឹកប្រាក់ចំនួន ២.៣ពាន់លាន ដុល្លារអាមេរិក ក្នុងវិស័យអប់រំ៕

Monday, July 1, 2013

គន្លឹះ​ជោគជ័យ​៥​យ៉ាង​ពី​លោក ជី សិលា


វត្តមាន​របស់​កំពូល​អាជីវករ​ដ៏​ជោគជ័យ​ម្នាក់ គឺ​លោក ជី សិលា ឬ​ជី ថ្ម ដែល​សព្វ​ថ្ងៃ​លោក​ មិន​ត្រឹម​តែ​ជា​ម្ចាស់​អាជីវកម្ម​ជាច្រើន​កន្លែង​ តែ​ថែម​ទាំង​មាន​តួនាទី​ជា​ប្រធាន​សភាយុវពាណិជ្ជករ​អន្តរជាតិ កម្ពុជា(JCIC) នៅ​ក្នុង​ទំព័រ​នេះ នឹង​​នាំ​មក​នូវ​គន្លឹះ​ប្រាំ​យ៉ាង​​ក្នុង​ការ​​ដឹកនាំ​ជីវិត​ឆ្ពោះ​ទៅ​រក​ ភាព​ជោគជ័យ។

ឆ្លង​តាម​បទពិសោធន៍​ធ្វើការ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​របស់​ខ្លួន​ដែល​រួម​ទាំង​ការ​ធ្វើ​ការ​ឲ្យ​គេ និង​ធ្វើ​ជា​ថៅកែ​គេ​ផង​នោះ លោក ជី សិលា ​ហ៊ាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្សែ​ជីវិត​របស់​មនុស្ស គឺ​ប្រៀប​បាន​នឹង​រថភ្លើង​ដែល​ពឹង​ផ្អែក​លើ​ក្បាល​រទេះភ្លើង​មួយ​នេះ​ជា​ សំខាន់ ដើរ​តួនាទី​ក្នុង​ការ​ទប់ ឬ​បត់បែន​គ្រប់​ពេល​វេលា។ ដំណើរការណ៍​ទៅ​មុខ​បាន រថភ្លើង​ត្រូវការ​សម្ភារៈ​មួយ​ចំនួន ហើយ​ដូច​គ្នា​ដែរ ដើម្បី​ខ្សែ​ជីវិត​ជោគជ័យ មនុស្ស​ម្នាក់ៗ​ក៏​ត្រូវ​ការ​ធាតុ​ផ្សំ ៥​យ៉ាង​ដូច​ខាង​ក្រោម៖


គន្លឹះ​ជោគជ័យ​៥​យ៉ាង​ពី​លោក ជី សិលា

១. ចរិត​ជា​អ្នក​សុទិដ្ឋិនិយម
និង​បើក​ចំហ

អ្នក​ដឹកនាំ​រូប​នេះ​និយាយ​ថា​លោក​ស្អប់​បំផុត​អ្នក​ដែល​និយាយ​ថា​[មិន​អាច]។ ពាក្យ​ថា​ “មិន​អាច” គឺ​នឹង​ក្លាយ​ជា​ហ្វ្រាំង​ដែល​ទប់​បុគ្គល​នោះ​មិន​អាច​ធ្វើ​កិច្ចការ​អ្វី​ បាន​ទាំង​អស់។ គ្មាន​កិច្ចការ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​ទេ ដូច​នេះ​​ការ​បើក​គំនិត​ឲ្យ​បាន​ទូលាយ មើល​ពី​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន គិត​សំដៅ​ទៅ​មុខ​ជានិច្ច​ គឺ​ជា​ប្រការ​ល្អ​សម្រាប់​មនុស្ស​គ្រប់​រូប។

២. ខំប្រឹង​ធ្វើ​ការ

គ្មាន ​នរណា​ម្នាក់​ដែល​ឆ្លាត​ជាង​នរណា​នោះ​ទេ។ មាន​បុគ្គល​ខ្លះ​គិត​ថា​គេ​អាច​ធ្វើ​ថៅកែ​បាន​ ដោយ​សារ​អ្នក​នោះ​ឆ្លាត​ជាង​ខ្លួន តែ​ការ​ពិត​គឺ​កើត​មក​ពី​ការ​ខំ​ប្រឹងប្រែង ឧស្សាហ៍​ព្យាយាម​ទៅ​វិញ​ទេ ដែល​នាំ​ឲ្យ​ជោគជ័យ។ លោក​បាន​សង្កត់​ធ្ងន់​ពី​ការ​ខំ​ប្រឹងប្រែង​ធ្វើ​ការ​នេះ​ថា ជាទូទៅ​ថៅកែ​តែង​ធ្វើ​ការ​ច្រើន​ជាង​និយោជិត “កូន​ចៅ​ធ្វើ​ការ ៨ ម៉ោង​ក្នុង​១​ថ្ងៃ ថៅកែ​ធ្វើ​ដល់​១៦ ម៉ោង​ឬ​ច្រើន​ជាង​ហ្នឹង ថៅកែ​គិត​ច្រើន​ជាង​បុគ្គលិក​៣​ដង ថៅកែ​ធ្វើ​ការ​ពីរ​ឆ្នាំ ស្មើ​អ្នក​ផ្សេង​ធ្វើ​៤​ឆ្នាំ…”។

៣. ធ្វើ​ការ​ឆ្លាត

ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ គ្រប់​បុគ្គល​ទាំង​អស់​គួរតែ​ចេះ​ធ្វើ​កិច្ចការ​ដោយ​ភាព​ឆ្លាត​វៃ។ ត្រង់​ចំណុច​នេះ លោក​បញ្ជាក់​ថា ធ្វើ​ការ​ឆ្លាត​នេះ អាច​ថា ធ្វើ​កិច្ចការ​ដែល​ខុស​ពី​គេ និង​ល្អ​ជាង​គេ។ ដោយ​មិន​ចាំបាច់​ថា​ត្រូវ​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​គេ​ទេ តែ​ត្រូវ​ធ្វើ​កិច្ចការ​ណា​មួយ​ឲ្យ​ល្អ និង​អ្នក​ផ្សេង​ធ្វើ​មិន​ដូច​ ឬ​មិន​បាន​ល្អ​ដូច​​អ្នក​។

៤. មាន​វិន័យ

មិន ​ថា​នៅ​កន្លែង​ណា គេ​តែង​តែ​កំណត់​នូវ​ក្រឹត្យក្រម ឬ​គោលការណ៍​សម្រាប់​ទី​នោះ។ លោក​ជី សិលា លើក​ឡើង​ថា ពេល​ខ្លះ​បុគ្គល​មួយ​ចំនួន​ដែល​គោរព​វិន័យ​ដែល​គេ​បាន​កំណត់ បែរ​ជា​មិន​បាន​កំណត់​វិន័យ​សម្រាប់​ខ្លួន​ឯង​ទៅ​វិញ។ បុគ្គល​គ្រប់រូប​រស់​នៅ​ក្រោម​ការ​កែប្រែ​របស់​ខ្លួន​ឯង ដូច​នេះ​មនុស្ស​គួរ​ចេះ​រស់​នៅ​ក្រោម​ការ​កំណត់​របស់​ខ្លួន​ឯង មិន​មែន​អ្នក​ដទៃ​ទេ។ ត្រង់​នេះ​​លោក​ចង់​មាន​ន័យ​ថា ដើម្បី​ឲ្យ​ជីវិត​ដំណើរការ​ណ៍បាន​ប្រសើរ ​បុគ្គល​គ្រប់​រូប​ចាំបាច់​ត្រូវ​ចេះ​កំណត់​វិន័យ ឬ​គោលការណ៍​សម្រាប់​ខ្លួន សម្រាប់​គ្រប់គ្រង​ការ​គិត និង​ទង្វើ​របស់​ខ្លួន។

គន្លឹះ​ជោគជ័យ​៥​យ៉ាង​ពី​លោក ជី សិលា

៥. ​ការ​សម្រេច​ចិត្ត

ផ្អែក ​លើ​ចំណុច​ទាំង​បួន​ខាង​លើ មនុស្ស​នឹង​ឈាន​ដល់​ការ​សម្រេច​មួយ។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​ឡើង​បន្ទាប់​ពី​ការ​សម្រេច​ចិត្ត។ លោក ពន្យល់​ថា បុគ្គល​ម្នាក់​ត្រូវ​តែ​ហ៊ាន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ដោយ​ចាំ​ថា​ “យើង​ជា​ក្បាល មិន​ថា​ឈរ​ត្រង់​ចំណុច​ណា…ជា​អ្នក​ដឹកនាំ​ឬ​មិន​មែន ត្រង់​ចំណុច​ណា​ក៏​ដោយ​ គឺ​យើង​ជា​ម្ចាស់​នៃ​ខ្លួន​យើង យើង​សម្រេច​ថា​ឲ្យ​ទៅ​មុខ ឬ​នៅ​ទី​នេះ គឺ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​យើង​ទាំង​អស់”។ យ៉ាង​ណា​មិញ ដើម្បី​ទទួល​បាន​ការ​សម្រេច​ចិត្ត​ដែល​ត្រឹមត្រូវ បុគ្គល​គ្រប់​រូប​ត្រូវ​ពឹង​ផ្អែក​លើ​ការ​វិនិច្ឆ័យ​របស់​ខ្លួន ដោយ​ការ​វិនិច្ឆ័យ​នេះ​ក៏​អាស្រ័យ​លើ​ចំណេះដឹង បទពិសោធន៍ ការ​ផ្ដល់​ដំបូន្មាន​ពី​អ្នក​នៅ​ជុំវិញ​​ជាគោល។

ការ​ចែករំលែក​ បទពិសោធន៍ និង​គន្លឹះ​ជោគជ័យ​​ខាង​លើ របស់​លោក​ជី សិលា ប្រធាន​ថ្នាក់​ជាតិ​នៃ​សភាយុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា ​ធ្វើ​ឡើង​ក្នុង​កម្មវិធី Khmer Talk ដែល​រៀបចំ​នៅ​សាកលវិទ្យាល័យ​Zaman កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​នេះ សំដៅ​​ចូលរួម​ផ្ដល់​បទពិសោធន៍​ល្អៗ​ទៅ​ដល់​និស្សិត ឬ​យុវវ័យ​ជំនាន់​ក្រោយ​ក្នុង​ការ​ដឹកនាំ​ជីវិត​ទៅ​កាន់​ភាព​ជោគជ័យ៕

ប្រភព http://cambodia.mx

លោក ង៉ោ សាង៖ ហេតុ​អ្វី​បាន​អាជីវកម្ម​ខ្ញុំ​ជោគជ័យ?


        មាន​មនុស្ស​ជាច្រើន​ជា​ពិសេស​យុវវ័យ​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ប្រាថ្នា​ ចង់​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ដ៏​ជោគជ័យ​ម្នាក់​ មិន​ថា​តែ​អាជីវកម្ម​ខ្នាត តូច មធ្យម ឬ ធំ​ក៏​ដោយ។ តែ​ដើម្បី​ដំណើរការ​អាជីវកម្ម​មួយ បាន​រលូន ទាម​ទារ​ឲ្យ​អ្នក​គិត​ម៉ត់ចត់​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​ដែល​នេះ​បាន​ធ្វើ​ ឲ្យ​មនុស្ស​ភាគច្រើន​មាន​ការ​រាថយ​ខ្លាច​បរាជ័យ។ តើ​មាន​គន្លឹះ​អ្វី​ខ្លះ​ដើម្បី​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ជោគជ័យ?

ខណៈ​អាជីវកម្ម​របស់​ខ្លួន​កំពុង​ទទួល​ភាព​ជោគជ័យ និង ​ដំណើរ​ការ​ណ៍យ៉ាង​រលូន​នេះ លោក ង៉ោ សាង អតីត​គ្រូ​បង្រៀន​នៅ​សាកលវិទ្យាល័យ​ បៀលប្រាយ និង​ជា​ម្ចាស់​ក្រុមហ៊ុន Professional IT Group(PITG) បាន​ចូលរួម​ចែក​រំលែក​គន្លឹះ​ជោគជ័យ​អាជីវកម្ម​ដោយ​ផ្អែក​បទពិសោធន៍​ដែល​លោក ​បាន​ឆ្លងកាត់​កន្លង​មក​ថា អាជីវកម្ម​បាន​ជោគជ័យ គឺ អាស្រ័យ​កត្តា​ដូច​ខាង​ក្រោម៖


លោក ង៉ោ សាង៖ ហេតុ​អ្វី​បាន​អាជីវកម្ម​ខ្ញុំ​ជោគជ័យ?



១. មាន​គំនិត និង​កំណត់​គោលដៅ​ច្បាស់លាស់៖ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ត្រូវ​គិត​យ៉ាង​ម៉ត់ចត់​ ពី​កត្តា​ពាក់ព័ន្ធ​ទាំង​អស់។
២. មាន​ទំនាក់ទំនង​ល្អ៖ ចំណុច​នេះ លោក​ចង់​លើក​ទឹក​ចិត្ត អ្នក​ដែល​មាន​បំណង​ចាប់​ផ្ដើម ឬ​កំពុង​ធ្វើ​អាជីវកម្ម ត្រូវ​ព្យាយាម​ស្វែង​រក​ទំនាក់ទំនង​ជាមួយ​មនុស្ស​ទូទៅ ជាពិសេស​ត្រូវ​ចាត់​ទុក​គ្រប់​គ្នា​ជា​មិត្ត​ សូម្បី​តែ​គូ​ប្រកួត​ប្រជែង ដោយ​លោក​មាន​ជំនឿ​ថា​មាន​ ទំនាក់ទំនង​ល្អ ឬ​មិត្តភាព មាន​ន័យ​ថា អ្នក​នឹង​មាន​អ្នក​ទាំង​នោះ​កំពុង​គាំទ្រ អ្នក​ទាំង​នោះ​អាច​ជួយ​គ្នា​ទៅវិញ​ទៅ​មក ឬ​ក៏​អ្នក​ទាំង​នោះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​អ្វី​មួយ​ជា​មិន​ខាន។
៣. យោគយល់ និង​ស្មោះត្រង់៖ ភាព ​ស្មោះ​ត្រង់​គឺ​ចាំបាច់​ណាស់​សម្រាប់​ការ​ធ្វើ​អាជីវកម្ម ពោល​គឺ​អាច​នាំ​ទៅ​រក​ការ​ទុកចិត្ត​គ្នា។ ការ​ធ្វើ​អាជីវកម្ម​ដែល​ចេះ​យោគ​យល់​គ្នា និង​មាន​ទំនុក​ចិត្ត​ទៅវិញ​ទៅ​មក នឹង​នាំ​ទៅ​រក​ភាព​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស។ ជាក់​ស្ដែង​ក្នុង​អាជីវកម្ម​របស់​លោក​ផ្ទាល់ ដែល​អាច​ឈាន​ដល់​ចំណុច​កំពូល​រហូត​មាន​លំហូរ​សាច់​ប្រាក់​ដល់​ទៅ ៧លាន​ដុល្លារ តែ​ចំណូល​ប្រចាំ​ខែ​តែ ៧០​ម៉ឺន ដុល្លារ ពិត​ជា​​​ត្រូវការ​ជា​ចាំបាច់​ការ​ទុក​ចិត្ត​គ្នា​ពី​អ្នក​ផ្គត់ផ្គង់ ដើម្បី​សម្រួល​ក្នុង​ការ​បង្វែរ​សាច់​ប្រាក់ និង​ទំនិញ​ទាន់​ពេលវេលា។
៤. គ្រប់​គ្នា​សុទ្ធ​តែ​សំខាន់៖ ទាំង ​អ្នក​ផ្គត់ផ្គង់ និង​អ្នក​ទិញ(អតិថិជន) សុទ្ធតែ​មាន​សារៈសំខាន់​ដូចគ្នា ក្នុង​កិច្ចការ​អាជីវកម្ម មិន​អាច​ខ្វះ​មួយ​ណា​បាន។ ដូច​នេះ​អ្នក​គ្រប់គ្រង​ត្រូវ​តែ យកចិត្តទុកដាក់​លើ​គ្រប់​គ្នា​ទាំង​អស់ បើ​មិន​ដូច​នេះ​ទេ ក្នុង​ចំណោម​អ្នក​ទាំងនោះ អាច​នឹង​បំផ្លាញ​អាជីវកម្ម​របស់​អ្នក​បាន​។
៥. ដាក់​ចិត្ត​ធ្វើ​ការ​យ៉ាង​ម៉ត់ចត់៖ មិន ​ថា​មាន​បញ្ហា​យ៉ាង​ណា​​កើតឡើង អ្នក​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ដោះស្រាយ កុំ​គេច​ឬ​បណ្ដោយ។ អ្នក​អាច​ដោះស្រាយ​ដោយ​ខ្លួន​ឯង ឬ​ស្វែង​រក​ជំនួយ​ខាង​ក្រៅ ជំនួស​ការ​បោះបង់​អ្វី​ដែល​បាន​កំណត់​យ៉ាង​ច្បាស់​តាំង​ពី​ដើម​មក​នោះ។
៦. ត្រូវ​ចាំ​ថា៖
-គ្មាន​អ្នក​ណា កើត​មក​ មាន​ប្រាក់​ឬ​ដើមទុន​​សម្រាប់​ធ្វើ​អាជីវកម្ម សូម្បី​រូប​លោក​ផ្ទាល់​ក៏​មិន​មាន​ដើម​ទុន​គ្រប់គ្រាន់​ដែរ។
-គិត​ថា​អ្នក​ចង់​ធ្វើ​អ្វី​​មុន នឹង​គិត​ថា​ទៅ​រក​ដើម​ទុន​ពី​ណា។
-​គ្មាន​នរណា​ម្នាក់ ឬ​អ្នក​ជំនួញ​ណា​ម្នាក់​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ដំណើរ​ការ​ អាជីវកម្ម​របស់​ខ្លួន​រហូត​ទេ គឺ​ត្រូវ​ការ​ការ​ពឹងពាក់។

សព្វ​ថ្ងៃ ក្រុមហ៊ុន Professional IT Group ជា​ក្រុមហ៊ុន​មួយ​ដែល​កំពុង​តែ​មាន​សកម្មភាព​ឈាន​ទៅ​មុខ យ៉ាង​លេចធ្លោ​ក្នុង​ប្រទេស​យើង ដោយ​មាន​នាំ​ចូល​ផ្ដាច់​មុខ កម្មវិធី​កម្ចាត់​មេរោគ KASPERSKY និង​គ្រឿង​បន្លាស់​កុំព្យូទ័រ​ ព្រម​ទាំង​មាន​ទំហំ​អាជីវកម្ម​ធំ​ឡើងៗ ក្រោម​ការ​ដឹក​នាំ​យ៉ាង​ឈ្លាសវៃ​របស់​ពាណិជ្ជករ​វ័យ​ក្មេង​ ពោរពេញ​ដោយ​បទពិសោធន៍ គួរ​កោត​សរសើរ​រូប​នេះ។

តាម​រយៈ​អត្ថបទ​នេះ មិត្ត​អ្នក​អាន​ទាំង​អស់​ក៏​អាច​ពិចារណា​លើ​គន្លឹះ​ពិសេស​ខាង​លើ ដោយ​យក​មក​អនុវត្ត​ក្នុង​ជីវិត​របស់​អ្នក។ Sabay ជឿជាក់​ថា​អ្នក ក៏​អាច​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ជោគជ័យ​មួយ​បាន​ដូច​គ្នា៕

ប្រភព http://cambodia.mx