Monday, July 1, 2013

ខ្មែរ​ និង​ម៉ាឡេ​ពិភាក្សា​គ្នា​រឿង​រក​ស៊ី មុនសមាហរណកម្ម​អាស៊ាន​​ទៀត


សហគ្រិន​​​​ខ្មែរ​ និង​ម៉ាឡេស៊ី​ប្រមាណ​ជា​៨០​នាក់​ បាន​ពិភាក្សា​​​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​រួម​គ្នា សម្រាប់​សមាហរណកម្ម​អាស៊ាន ​នា​ពេល​ខាង​មុខ​នេះ។
ជំនួប​នេះ​ត្រូវ​បាន ​​រៀប​ចំ​ឡើង​ដោយ​ “សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា” ឬ“Young Enterpreneurs Association of Cambodia (YEAC)” ឯ​ភោជនីយ​ដ្ឋាន​ Park Cafe​ នៅ​រសៀល​ម៉ោង​២​ ម្សិល​មិញ​នេះ។


សហគ្រិន ​ជាតិ​ និង​អន្តរជាតិ​បាន​​​បង្ហាញ​​​ពី​សេវាកម្ម​ដែល​ក្រុម​ហ៊ុន​រៀង​ៗ​ខ្លួន​មាន​ ជា​ពិសេស​គឺ​ការ​សម្លឹង​ស្វែង​រក​ឱកាស​ចាប់​យក​ដៃ​គូ​ពាណិជ្ជកម្ម​រួម​គ្នា​ ក្នុង​នាម​ជា​សមាគម​អាស៊ាន។ គោល​​បំណង​​សំខាន់​មួយ​ទៀត​ដែរ​ គឺ​ដើម្បី​បង្កើត​បណ្តាញ​មួយ​ ដើម្បី​ស្វែង​រក​​ឱកាស​សម្រាប់​សហគ្រិន​វ័យ​ក្មេង​ទាំង​ឡាយ​ ដែល​ចាប់​អារម្មណ៍​​​ធ្វើ​ជំនួញ​ក្រៅ​ប្រទេស។
លោក​ កេន ចាន់ថន ​អតីត​ប្រធាន​សមាគម​សហគ្រិនវ័យក្មេង​​កម្ពុជា​ និង​ជា​អគ្គនាយក​ក្រុម​ហ៊ុន កេន គ្រុប​ បាន​លើក​ឡើង​ថា​៖ “តាម​រយៈ​ YEAC ​ក្រុម​សហគ្រិន​ក្នុង​ស្រុក​ ក៏​ដូច​ជា​សហគ្រិន​នៃ​ប្រទេស​ម៉ាឡេស៊ី​កំពុង​ជម្រុញ​​ការ​ស្វែង​រក​ដៃ​គូរ​ ពាណិជ្ជកម្ម​ ក៏​ដូច​ជា​ពង្រីក​ទំហំ​នៃ​វិនិយោគ​ក្រៅ​ប្រទេស​ឲ្យ​កាន់​តែមាន​សក្តានុពល​ បន្ថែម​ទៀត”។
ប្រធាន​ក្រុម​ហ៊ុន​ដដែល​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា៖ “នេះ​ក៏​ជា​សារ​មួយ​បញ្ជាក់​ផង​​​ថា​ កម្ពុជា​កំពុង​តែ​ឈរ​លើ​ផ្លូវ​មួយ​ដែល​នឹង​រំកិល​ខ្លួន​ខិត​ជិត​​ទៅ​រក​ សមាហរណកម្ម​អាស៊ាន​រួម​មួយ​យ៉ាង​ពិត​​ប្រាកដ​ ហើយ​មិន​យូរ​មិន​ឆាប់​ប្រទេស​របស់​យើង​ក៏​ត្រូវ​តែ​ខិត​ខំឲ្យ​អស់​ពី​ សមត្ថភាព​ ​ធ្វើ​យ៉ាង​ណា​ដើរ​ឲ្យ​ទាន់​ប្រទេស​ជិត​ខាង​ផង​ដែរ”។
ទន្ទឹម ​នឹង​នេះ​ លោក​ កេន​ ចាន់​ថន​ ក៏​បាន​បញ្ជាក់​ពី​ផល​ប៉ះពាល់​ខ្លះ​ៗ​ដែល​អាច​នឹង​កើត​ឡើង​នៅ​ពេល​ដែល​ សមាហរណ​កម្ម​នេះ​ចូល​មក​ដល់​ ដូច​ជា​ការ​ប្រកួត​ប្រជែង​ខាង​ទី​ផ្សារ​ការ​ងារ​ និង​វិស័យ​ធនធាន​មនុស្ស​។ លោក​ បាន​សង្កត់​ធ្ងន់​ថា​ កត្តា​ធនធាន​មនុស្ស​ជា​ បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​ ​ដូច​នេះ​ហើយ​លោក​ចង់​ផ្តាំ​ផ្ញើ​ទៅ​យុវជន​កម្ពុជា​ថា៖​ ” ត្រូវ​តែ​ខិត​ខំ​ពង្រឹង​​សមត្ថ​ភាព​ដើម្បី​ត្រៀម​ខ្លួន​ ចាប់​យក​ឲ្យ​បាន​នូវ​ឱកាស​ការងារ​ដែល​​អាច​នឹង​មាន​ការ​ចង្អៀត​នៅ​ពេល​ខាង​ មុខ​ដ៏​ខ្លី​នេះ”។
​ងាក​មក​យុវជន​កម្ពុជា​យើង​វិញ​ តើ​មាន​បាន​ដឹង​ទេ​ថា​ អ្វី​ដែល​ជា​បញ្ហា​ប្រឈមនៅ​ពេល​ខាង​មុខ​នេះ?

ប្រភព http://news.sabay.com.kh

0 comments:

Post a Comment