Saturday, June 15, 2013

ហេតុ​អ្វី​អ្នក​គួរ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​?

បើទោះបីជា​ការចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​អាច​មាន​ផលវិបាក​និង​ ហានិភ័យ​ដ៏​គួរឱ្យខ្លាច​មួយចំនួន ប៉ុន្តែ​វា​ក៏​មាន​អត្ថប្រយោជន៍​សំខាន់​ជា​ច្រើន​ផងដែរ​ក្នុង​ការធ្វើ​ជា​ ម្ចាស់​អាជីវកម្ម​។ ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ផ្តល់ឱ្យ​អ្នក​នូវ​សេរីភាព​ដែល​អ្នក​ មិនអាច​នឹង​មាន​នៅ​ពេល​ដែល​អ្នក​ធ្វើការ​ឱ្យ​អ្នកដទៃ ប៉ុន្តែ​វា​មិនមែន​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើទៅបាន​ដោយ​មិន​យកចិត្តទុកដាក់​ នោះទេ​។ អត្ថប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​នៅពេល​ដែល​អ្នក​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម ​ផ្ទាល់ មានដូចជា​៖
ប្រាក់ចំណូល​មិន​កំណត់​
​នៅពេល​ដែល​អ្នក​ធ្វើការ​ឱ្យ​ អ្នកដទៃ ប្រាក់ចំណូល​របស់​អ្នក​ត្រូវបាន​កម្រិត​ទៅតាម​រចនា​សម្ព័ន្ធ​ប្រាក់ខែ​ដែល​ អ្នក​ធ្វើ​។ ប៉ុន្តែ​ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម អ្នក​នឹង​មាន​ប្រាក់​ចំណូល​មិន​កំណត់​។ ប្រាក់ចំណូល​របស់​អ្នក​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​កម្រិត​ការងារ​និង​ភាព​ ច្នៃប្រឌិត​ដែល​អ្នក​អាច​ប្រើ​វា​ទៅ​ជា​ការផ្សព្វផ្សាយ​និង​ការវិវត្តន៍​នៃ​ ផលិតផល សេវាកម្ម ឬ​គំណិត​របស់​អ្នក​។ មិនមែន​រាល់​អាជីវកម្ម​តូចៗ​សុទ្ធតែ​អាច​រក​ប្រាក់ចំណូល​បាន​នោះ​ទេ ដែល​នេះ​គឺជា​ហានិភ័យ​មួយ​ដែល​អាជីវករ​គ្រប់រូប​គួរតែ​ដឹង ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច​ធ្វើឱ្យ​អាជីវកម្ម​របស់​អ្នក​ដំណើរការបាន នោះ​អ្នកនឹង​លែង​ខ្វល់​ពី​រឿង​ប្រាក់ចំណូល​ដែល​ត្រូវបាន​កំណត់​ដោយ​ ចៅហ្វាយនាយ​ទៀតហើយ​។​
​សុវត្ថិភាព​ការងារ​
​នៅពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ ​គឺ​ជា​ពេល​ដែល​អត្រា​អ្នកគ្មានការងារ​ធ្វើ​កើនឡើង​។ ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់​អាច​ធានា​សុវត្ថិភាព​ការងារ​របស់​អ្នក​ ។ បើទោះបីជា​ម្ចាស់​អាជីវកម្ម​ត្រូវ​ខ្វល់​ពី​បញ្ហា​សេដ្ឋកិច្ច និង​ត្រូវ​ប្រឈមមុខ​នឹង​ការឡើង​ចុះ​នៃ​សេដ្ឋកិច្ច​ដូច​អ្នក​ដទៃ​ក៏ពិតមែន ប៉ុន្តែ​អ្នក​មិនចាំបាច់​ខ្វល់​ពី​ការ​ត្រូវគេ​ដេញ​ចេញ​ឬ​បញ្ឈប់​ការងារ​ជា​ បណ្តោះអាសន្ន​នោះ​ទេ​។​
សេរីភាព​ក្នុង​ការរៀបចំ​ពេលវេលា​
​ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម អ្នក​អាច​រីករាយ​នឹង​ការ​មាន​កម្រិត​សេរីភាព​ខ្ពស់​ក្នុង​ការរៀបចំ​ពេលវេលា​ របស់​អ្នក​ជាង​ពេល​ដែល​អ្នក​ធ្វើការ​ឱ្យ​អ្នកដទៃ​។ អ្នក​អាច​ចំណាយ​ពេល​របស់​អ្នក​ទៅលើ​ការយកចិត្តទុកដាក់​លើ​ទំនួល​ខុស​ត្រូវ​ និង​កាតព្វកិច្ច​ផ្ទាល់​ខ្លួន​ប្រសិនបើ​អ្នក​ចង់​។ អ្នក​អាច​ធ្វើការ​ដល់​យប់​ជ្រៅ​ដោយ​ផា​សុកភាព​នៅ​ក្នុង​ផ្ទះ​របស់អ្នក ហើយ​អ្នក​អាច​ក្រោក​ពី​គេង​យឺត​ជាង​ធម្មតា​បន្តិច​នៅ​ពេល​ព្រឹក​។ តារាង​ពេលវេលា​របស់​អ្នក​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​អ្នក ហើយ​អ្នក​អាច​ធ្វើការ​ទៅ​តាម​ពេលវេលា​របស់​អ្នក​។​
ការគ្រប់គ្រង​ការងារ​
​ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម អ្នក​អាច​គេចចេញ​ពី​ភាព​តានតឹង (​ស្ត្រេ​ស​) នៃ​គោលការណ៍​ក្នុងកា​រិល័យ​។ ដោយសារ​តែ​អ្នក​គឺជា​មនុស្ស​ដែល​មាន​តំណែង​ធំជាងគេ​ក្នុង​ក្រុមហ៊ុន អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​ការព្យាយាម​សម្តែង​នៅមុខ​មិត្ត​រួម​ការងារ ឬ​ការ​អែបអប​ថ្នាក់លើ​របស់​អ្នកនោះ​ទេ​។ គ្មាន​កង្វល់​ទាំងអស់នេះ អ្នក​អាច​ចំណាយ​ការយកចិត្តទុកដាក់រ​បស់​អ្នក​ទាំង​ស្រុង​ទៅលើ​ការវិវត្តន៍​ របស់​ក្រុមហ៊ុន និង​ធ្វើឱ្យ​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​។

0 comments:

Post a Comment