នាយកគ្រប់គ្រង ក្រុមហ៊ុន Renaissance Minerals របស់អូស្ត្រាលី
ប្រចាំនៅកម្ពុជា លោក Justin Tremain
បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា នៅតំបន់រ៉ែមាសអូខ្វាវ
ខេត្តមណ្ឌលគិរី ត្រូវគេប៉ាន់ប្រមាណថា មានមាសជាង ១,២
លានអោន គឺជាង៣០ តោន (១ អោន = ២៨,៣៥០ក្រាម) នៅតំបន់នោះ។
ថ្លែងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម រ៉ែ
និងថាមពល លោក Justin Tremain បានលើកឡើងថា
ក្រុមហ៊ុនរបស់លោកបានរុករក និងបានវាយតម្លៃថា
តំបន់នោះនឹងមានរ៉ែមាសជាង ១,២ លានអោន
លើសពីការវាយតម្លៃកាលពីឆ្នាំ២០១១ ដែលកាលនោះថា
មានត្រឹមតែ ៧២០ ០០០អោនប៉ុណ្ណោះ។
នាយកគ្រប់គ្រងរូបនេះ
បានលើកឡើងទៀតថា ក្រុមហ៊ុនរបស់លោកបានវិនិយោគប្រមាណ ២២ លាន
៥ សែនដុល្លារអាមេរិក ទៅលើការរុករកនោះ
ហើយក្រុមហ៊ុននឹងបន្តសិក្សាបន្ថែមទៀតនៅថ្ងៃអនាគត។
ក្រៅតែពីគម្រោងរុករកមាស
នៅក្នុង ខេត្តមណ្ឌលគិរី ក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលីមួយនេះ
ក៏បានរុករករ៉ែមាសនៅតំបន់ផ្សេងគ្នាពីរកន្លែងទៀតដែរ
គឺនៅ អូរឈូង ស្រុក កែវសីមា ភាគឦសាននៃខេត្តមណ្ឌលគិរី
និង តំបន់ពាមលោក ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង។
គម្រោងទាំងពីរនេះ បានចំណាយអស់ទឹកប្រាក់ប្រមាណ
១៨,៥លានដុល្លារអាមេរិក តែពុំបានហុចផលផ្លែផ្កាអ្វីនោះទេ។
ក្រុម
ហ៊ុន Renaissance Minerals របស់អូស្ត្រាលី
បានទិញទ្រព្យសម្បត្តិ ក្រុមហ៊ុន OZ Minerals
ដែលជាក្រុមហ៊ុនរុករករ៉ែមាសធំជាងគេមួយមកវិនិយោគនៅកម្ពុជា
ឆ្នាំ២០១០ ក្នុងតម្លៃ ១៩,២លានដុល្លារ កាលពីខែកុម្ភៈ
ឆ្នាំ២០១២ ក្រោយពីក្រុមហ៊ុននេះ។
កាលពីឆ្នាំ២០១០ មានក្រុមហ៊ុនចំនួន ៦០ដែលទទួលបានច្បាប់អនុញ្ញាតរុករករ៉ែនៅកម្ពុជា៕
ប្រភព http://news.sabay.com.kh
Saturday, June 15, 2013
តំបន់អូខ្វាវ ខេត្តមណ្ឌលគិរីមានមាសជាង៣០តោន
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment