ក្រុង ហាណូយៈ
ធនាគាររដ្ឋវៀតណាមបាននិយាយថា
ខ្លួនបានធ្វើអន្តរាគមន៍ទីផ្សាររូបិយប័ណ្ណបរទេសដ៏សមហេតុផល
មួយដើម្បីបង្អង់ការធ្លាក់ចុះប្រាក់ដុងបណ្តាលមកពីកំណើនតម្រូវ
ការប្រាក់ដុល្លារអាមេរិកពីក្រុមហ៊ុននាំចូល។
ធនាគារនេះបាននិយាយនៅក្នុងសេចក្តី
ថ្លែងការណ៍មួយលើគេហទំព័រ របស់ខ្លួនកាលពី ម្សិលមិញថា
សម្រាប់ផ្នែកនៅសល់ឆ្នាំ២០១៣
អាជ្ញាធររូបិយវត្ថុនឹងឃ្លាំមើលដោយយកចិត្តទុកដាក់ពីចលនា
រូបិយប័ណ្ណព្រមទាំងកម្រិតនៃរូបិយប័ណ្ណបរទេសរបស់ធនាគារដើម្បី
ចរាចរណចូលក្នុងទីផ្សារឲ្យទាន់ពេលនឹង
«បណ្ដាញផ្គត់ផ្គង់ប្រាក់ដែលគ្រប់គ្រងតាមរបៀបមិនតឹងរ៉ឹង
ដើម្បីត្រួតពិនិត្យលំហូរចូលសាច់ប្រាក់»។
ធនាគារកណ្ដាលបាននិយាយថា ខ្លួននឹងព្យាយាមជួយរដ្ឋាភិបាលឆ្លើយតបនឹងអតិផរណា និងទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
វៀតណាមបានចូលរួមជាមួយធនាគារកណ្ដាល
នៅប្រទេស ឥណ្ឌូនេស៊ី
និងឥណ្ឌាក្នុងការអន្តរាគមន៍លើទីផ្សាររូបិយប័ណ្ណដើម្បីជួយដល់
រូបិយប័ណ្ណរបស់ខ្លួនដោយសារការស្មានទុកថា
ធនាគារកណ្ដាលអាមេរិកនឹងទប់ស្កាត់វិធានការលើកទឹកចិត្ត
រូបិយវត្ថុដែលបានទប់ដល់តម្រូវការទ្រព្យសកម្មសម្រាប់លើទីផ្សារ
ដែលកំពុងរីកចម្រើននេះ។
លោក Thomas Harr
ប្រធានយុទ្ធសាស្រ្ដទីផ្សារនៅនៅធនាគារ Standard Chartered Plc
ក្នុងប្រទេសសិង្ហបុរី បាននិយាយតាមទូរស័ព្ទថា៖
«សម្ពាធលើប្រាក់ដុងគឺស្របជាមួយនឹងអ្វីដែលកំពុងមើលឃើញមាននៅ
តាមបណ្ដាប្រទេសផ្សេងទៀត។
មានការបារម្ភជាសកលអំពីការដកប្រាក់របស់វិនិយោគិនពីអាស៊ី។
វាគឺជាការរួមបញ្ចូលគ្នារបស់កត្តាក្នុងស្រុក និងកត្តាពិភពលោក»។
លោកបានសង្កេតឃើញពីឱនភាពពាណិជ្ជកម្ម
របស់វៀតណាមដែលបានរីកធំឡើងរយៈពេលបួនខែ
គិតត្រឹមខែឧសភាពី៩៣៦លានដុល្លារនៅខែមេសាដល់១,២ពាន់លានដុល្លារ
នៅខែឧសភា និង៥៤៦លានដុល្លារនៅខែមីនា។
តាម Bloomberg
ប្រាក់ដុងដែលបានខាតបង់ប្រហែល០,៥ភាគរយចាប់ពីថ្ងៃទី៣០ខែមេសា
បានធ្លាក់ចុះ០,១ភាគរយ កាលពីម្សិលមិញមកនៅ ២១
០៣៣ដុងក្នុងមួយដុល្លារ។
ធនាគារកណ្ដាលបានអះអាងពីគោលបំណងរបស់
ខ្លួនជាថ្មីម្តងទៀតក្នុង
ការកំណត់ការប្រែប្រួលប្រាក់ដុងរហូតដល់៣ភាគរយនៅឆ្នាំនេះ។
ធនាគារនិយាយថា
ខ្លួននឹងព្យាយាមជំរុញកំណើនឥណទានពី២,៩៨ភាគរយក្នុងរយៈពេល៥ខែ
រហូតដល់១២ភាគរយ នៅចុងឆ្នាំ២០១៣។
យោងតាមទិន្នន័យបានធ្វើឡើងដោយ
Bloomberg
វិនិយោគិនបរទេសជាច្រើនបានលក់ភាគហ៊ុនវៀតណាមច្រើនជាងពួកគេបាន
ទិញនៅខែនេះដែលបានដកប្រាក់សុទ្ធចំនួន២៤,២លានដុល្លារ។
យោងតាមលោក Markus Rosgen
អ្នកវិភាគនៅក្រុមហ៊ុន Citigroup Inc
បានសរសេរនៅក្នុងរបាយការណ៍ថ្ងៃទី១៤
ខែមិថុនាដោយលើកឡើងថាវិនិយោគិនជាច្រើនបានដកប្រាក់២,១ពាន់លាន
ដុល្លារពីអាស៊ីកាលពីសប្តាហ៍មុនដែលជាចំនួនច្រើនបំផុតចាប់ពីខែ
សីហាឆ្នាំ២០១១៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍
0 comments:
Post a Comment