ភ្នំពេញៈ
មន្រ្តីកម្ពុជាសម្ដែងការព្រួយបារម្ភថា
ផលិតផលជជុះមួយចំនួនអាចធ្វើឲ្យមានផលប៉ះពាល់រយៈពេលវែងដល់
សេដ្ឋកិច្ច និងបរិស្ថាននៅកម្ពុជា។
នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពី
ការរៀបចំធ្វើបច្ចុប្បន្ន ភាពផែនការជាតិអនុវត្តអនុសញ្ញាស្ដុខូម
ស្ដីពីសារធាតុបំពុលសរីរាង្គ POP មន្រ្តីនិយាយថា
កម្ពុជាអាចប្រឈមផលប៉ះពាល់ដ៏អាក្រក់នៃសារធាតុគីមីនិងផលិតផលជជុះ
បើមិនមានវិធានការត្រឹមត្រូវនោះទេ។
លោក គិត សេង
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានថ្លែងថា
លើសពីសារធាតុគីមីដែលកំពុងប្រើនៅក្នុងកសិកម្ម
និងឧស្សាហកម្មផលិតផលដែលអាចប្រើសារធាតុគីមីផ្សេងទៀតដូចជា
ស្បែកជើងជជុះសម្លៀកបំពាក់ជជុះ និងសំណល់តាមអេឡិចត្រូនិក
ដែលត្រូវបានគេនាំចូលមកកម្ពុជាអាចបណ្ដាលឲ្យមានផលប៉ះពាល់ក្នុង
រយៈពេលវែង។
លោកបន្តថា៖ «
បើយើងមិនមានវិធានការក្នុងការការពារទេ
ស្ថានការណ៍នឹងធ្វើឲ្យអន្តររាយពីមួយថ្ងៃទៅមួយថ្ងៃដែលនាំឲ្យខូច
ដីបន្ទាប់មកការផលិតនឹងកាត់បន្ថយហើយវាធ្វើឲ្យខូចដល់ការលូត
លាស់នៃសេដ្ឋកិច្ចរបស់យើង។ទាំងនោះជាផលិតផលជជុះហើយពួកគេប្រើ
ផលិតផលទាំងនេះតែមួយរយៈពេលខ្លី។
បន្ទាប់ពីការប្រើក្នុងរយៈពេលខ្លីបន្ទាប់ពីការប្រើប្រាស់ក្នុង
រយៈពេលខ្លីពួកគេត្រូវកម្ទេចចោលដូច្នេះតើផលិតផលទាំងនេះទៅទី
ណា?»។
លោក ខៀវ មុត
រដ្ឋលេខាធិការក្រសួងបរិស្ថានបានឲ្យដឹងថា
លោកនឹងដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងនៅ
ថ្ងៃទី២៥ មិថុនា
ដើម្បីពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសារធាតុគីមី
ដែលលោកសង្ឃឹមថា
នឹងបញ្ចប់នៅក្នុងរដ្ឋាភិបាលថ្មីអាណត្តិក្រោយនេះ។
យោងតាមឯកសារក្រសួងបរិស្ថានមាន
សារធាតុបំពុលសរីរាង្គ១២ប្រភេទ រួមមានសារធាតុ Aldrin Chlordane, DDT,
Dieldrin, Endrin, Heptachlor, Hexachlorobenzene, Mirex, Toxaphene
ត្រូវបានប្រើនៅក្នុងវិស័យកសិកម្មខណៈដែលសារធាតុ Polychlorinated
Biphenyls (PCBs), Polychlorinated dibenzop-dioxins (Dioxin) និង
Polychlorinated dibenzofuran (Furan)
ត្រូវបានគេប្រើសម្រាប់ឧស្សាហកម្ម។
លោក សួន យ៉ុង
ជាអ្នកលក់ស្បែកជើងជជុះនៅជិតផ្សារចាស់ក្រុងភ្នំពេញនិយាយថា
លោកបាននាំចូលស្បែកជើងជជុះកាបូប កាបូបស្ពាយ
និងផលិតផលផ្សេងទៀតក្នុងរយៈពេល៣ឬ៤ឆ្នាំហើយ
ពីប្រទេសថៃ។លោកបន្តថា
ជារៀងរាល់ខែលោកអាចលក់ស្បែកជើងជជុះបានក្នុងចន្លោះពី២០០ទៅ
៣០០គូប៉ុន្តែនៅថ្ងៃសម្រាកពិសេសការលក់មានកំណើនខ្ពស់ជាងនេះ។
លោកមិនបានដឹងពីផលប៉ះពាល់របស់ផលិត
ផលជជុះទេ។ តែលោកអះអាងថា
ផលិតផលទាំងនេះហាក់ពេញនិយមមិនគ្រាន់តែសម្រាប់មនុស្សធម្មតាទេ
ប៉ុន្តែថែមទាំងសម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់ផងដែរ»។
មិនមានតួលេខពីការនាំចូលផលិតផល ឬ ទំនិញជជុះចូលមកកម្ពុជានោះទេ៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍
0 comments:
Post a Comment