ព្រលានយន្ដហោះអន្ដរជាតិទាំងពីររបស់កម្ពុជាទទួលបានភ្ញៀវ
ទេសចរណ៍បរទេសមកទស្សនា នៅក្នុងត្រីមាសទី១ឆ្នាំ២០១៣នេះ កើនឡើង២១% ស្មើនឹង៥៦៩,៧៧០នាក់ ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីព្រលានយន្ដហោះរបស់កម្ពុជា។
លោក
គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិ
និងព័ត៌មានទេសចរណ៍នៃក្រសួងទេសចរណ៍បានប្រាប់គេហទំព័រMacau Daily
Times ថា
ភ្ញៀវបរទេសមកកាន់កម្ពុជាតាមមធ្យោបាយហោះហើរកើនឡើង
គឺដោយសារមានការផ្សព្វផ្សាយទេសចរណ៍,
ការបើកចំហរការហោះហើរផ្ទាល់រវាងប្រទេសកម្ពុជា និងប្រទេសផ្សេងៗ,
សន្ដិសុខ, និងស្ថេរភាពនយោបាយក្នុងប្រទេសកម្ពុជា។
ប្រភព http://news.sabay.com.kh
0 comments:
Post a Comment