Friday, June 21, 2013

អាមេរិក​អាច​កាត់​បន្ថយ​កម្មវិធី​ជំរុញ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ

ក្រុង វ៉ាស៊ីនតោនៈ កាល​ពី​ថ្ងៃ​ពុធ​ធនាគារ​កណ្តាល​អាមេរិក បាន​សម្រេច​បន្ត​អនុវត្ត​កម្មវិធី​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ សេដ្ឋកិច្ច​អាមេរិក​ដែល​នៅ​ទ្រឹង ដោយ​ធនាគារ​នេះ​បាន​លើក​ឡើង​ថា អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​តែ​មាន​កម្រិត​ខ្ពស់ ចំណែក​ឯ​កំណើន​សេដ្ឋកិច្ច​វិញ​នៅ​តែ​មាន​កម្រិត​ទ្រឹង​ដោយ​សារ​ការ​កាត់​ បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល។
ទោះ​យ៉ាង​ណា​លោក Ben Bernanke ទេសាភិបាល​ធនាគារ​កណ្តាល​អាមេរិក​ថ្លែង​ថា បើ​កំណើន​សេដ្ឋកិច្ច​នៅ​តែ​បន្ត​កើន​ឡើង​នោះ​ធនាគារ​កណ្តាល​អាច​នឹង​កាត់​ បន្ថយ​កម្មវិធី​ទិញ​មូលបត្រ​បំណុល​ដែល​មាន ទឹក​ប្រាក់ ៨៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ​របស់​ខ្លួន​នៅ​ពេល​ណា​មួយ​នៅ​ចុង​ឆ្នាំ​ នេះ ព្រម​ទាំង​បញ្ចប់​កម្មវិធី​នេះ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤។
ដោយ​បញ្ជាក់​ថា ការ​ទិញ​មូលបត្រ​បំណុល​របស់​អាមេរិក មាន​ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​កំពុង​កើត​មាន​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​ នោះ លោក Bernanke មាន​ប្រសាសន៍​ថា​៖ «​សមាជិក​នៃ​គណៈ​កម្មាធិការ​ទីផ្សារ​សេរី​របស់​ធនាគារ​កណ្តាល​អាមេរិក​ភាគ​ ច្រើន​បាន​ព្យាករ​ពី​ការ​កាត់​បន្ថយ​កម្មវិធី​ជំរុញ​សេដ្ឋកិច្ច​នៅ​ក្នុង​ រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ»។
បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​គណៈ​ កម្មាធិការ​ទីផ្សារ​សេរី​នៃ​ធនាគារ​ កណ្តាល​អាមេរិក​បាន​បញ្ចប់ លោក​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​៖ «បច្ចុប្បន្ន​គណៈ​កម្មាធិការ​នេះ​រំពឹង​ថា វា​ជា​ការ​សម​ស្រប​ដែល​ត្រូវ​កាត់​បន្ថយ​ការ​ទិញ​មូលបត្រ​បំណុល​ប្រចាំ​ខែ​ នៅ​ឆ្នាំ​នេះ»។
លោក​បន្ថែម​ទៀត​ថា បើ​ការ​ព្យាករ​ស្តីពី​សេដ្ឋកិច្ច​របស់​គណៈ​កម្មាធិការ​ទីផ្សារ​សេរី​នា​ពេល​ ថ្មីៗ​នេះ​ត្រឹម​ត្រូវ​មែន​នោះ យើង​នឹង​បន្ត​កាត់​បន្ថយ​ការ​ទិញ​មូលបត្រ​បំណុល​ទៅ​តាម​វិធានការ​ដែល​បាន​ គ្រោង​ទុក​រហូត​ដល់​ឆមាស​ទីមួយ​នៅ​ឆ្នាំ​ក្រោយ​ដោយ​បញ្ឈប់​ការ​ទិញ​មូលបត្រ​ បំណុល​នៅ​ពាក់​កណ្តាល​ឆ្នាំ»។
ការ​អធិប្បាយ​របស់​លោក Bernanke បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រំពឹង​របស់​ទីផ្សារ​ដែល​ថា ធនាគារ​កណ្តាល​អាមេរិក​មើល​ឃើញ​នូវ​កំណើន​សេដ្ឋកិច្ច​ស្ថិត​ក្នុង​ស្ថានភាព​ រឹង​មាំ​ល្មម​នឹង​អាច​ចាប់​ផ្តើម​កាត់​បន្ថយ​កម្មវិធី​ផ្គត់​ផ្គង់​ថវិកា​ បន្ថែម (QE) ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​រក្សា​អត្រា​ការ​ប្រាក់​រយៈ​ពេល​វែង ​ឲ្យ​មាន​កម្រិត​ទាប​៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

0 comments:

Post a Comment