ពិព័រណ៍​ផលិត​ផល​ និង​សេវាកម្ម​ កម្ពុជា​-ម៉ាឡេស៊ី ​ដែល​បាន​បើ​ក​កាល​ពី​ព្រឹក​មិញ​ និង​បន្ត​ដាក់​​តាំង​បង្ហាញ​រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ នៅ​កោះ​ពេជ្រ​ មាន​ផលិត​ផល​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
ម៉ាឡេស៊ី​​ដាក់​តាំង​បង្ហាញ​​ ផលិត​ផល​របស់​ខ្លួន​​ដូច​ជា​​សម្ភារៈ​សំណង់,​ គ្រឿង​សង្ហារឹម​, បំនែក​ និង​គ្រឿង​បន្លាស់​រថយន្ត,​ គ្រឿង​សម្អាង, ​អាហារ និង​ភេសជ្ជៈ, វត្ថុគីមី​ និង​ឱសថ​, ម៉ាស៊ីន​វេច​ខ្ចប់, និង​គ្រឿង​អេឡិចត្រូនិច។
ចំណែក​កម្ពុជា ​វិញ​​ក៏​មាន​ផលិតផល​របស់​ខ្លួន​​មួយ​ចំនួន​សម្រាប់​ដាក់​តាំង​បង្ហាញ​ដែរ​ ដូច​ជា​អាហារ​ និង​ភេសជ្ជៈ, របស់​របរ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ, គ្រឿង​អលង្ការ, ផ្នែក​អប់រំ​ និង​បោះពុម្ភ, គ្រឿង​សង្ហារឹម, និង​ព័ត៌មាន​វិទ្យា។ ​



តើ​​មាន​ផលិត​ផល​ណា​ដែល​ប្រិយមិត្ត​ចាប់​អារម្មណ៍​​ទេ? អាច​ទៅ​ទស្សនា​បាន​នៅ​កោះ​ពេជ្រ ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​៣០។

ប្រភព http://news.sabay.com.kh