ក្រុង លុចសំបួៈ
ការនាំចេញនៅតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ
បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៤ខែគិតត្រឹមខែមេសា
ខណៈពេលដែលតំបន់នេះបានព្យាយាមងើបចេញពីវិបត្តិដែលមានរយៈពេលយូរ
បំផុត។
ការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុបនៅ
ប្រទេសលុចសំបួ
បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថាការនាំចេញនៅតំបន់នេះបានធ្លាក់
ចុះ០,៨ភាគរយធៀបនឹងការនាំចេញកាលពីខែមីនាដែលបានកើនឡើង២,៦
ភាគរយ។ ការនាំចូលកាលពីខែមេសាបានកើនឡើង០,៥ភាគរយ
បន្ទាប់ពីបានធ្លាក់ចុះ១,២ភាគរយ
ហើយអតិរេកពាណិជ្ជកម្មបានធ្លាក់ចុះមកនៅត្រឹម១៦,១ពាន់លានអឺរ៉ូ
(២១,៥ពាន់លានដុល្លារ)។
នៅខែនេះ
ធនាគារកណ្តាលអឺរ៉ុបបានទម្លាក់ការព្យាកររបស់ខ្លួនស្តីពីកំណើន
សេដ្ឋកិច្ចនៅតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ ដែលបង្ហាញថា
សេដ្ឋកិច្ចនេះនឹងធ្លាក់ចុះ០,៦ភាគរយនៅឆ្នាំនេះ
ធៀបនឹងការព្យាករកាលពីខែមីនាដែលថាបានធ្លាក់ចុះ០,៥ភាគរយ។
លោក Mario Draghi
ប្រធានធនាគារកណ្តាលអឺរ៉ុបបានឲ្យដឹងថា
ខណៈពេលដែលកំណើនសេដ្ឋកិច្ចនៅតំបន់នេះគួរមានស្ថិរភាពក្នុងកម្រិត
មួយទាបក្នុងឆ្នាំនេះក្តី
ក៏ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅតែមាននៅឡើយរួមមានដូចជា
តម្រូវការទំនិញក្នុងស្រុកនិងតម្រូវការពិភពលោកដែលអាចធ្លាក់ចុះ
ខ្លាំងជាងការរំពឹងទុក។
របាយការណ៍កាលពីថ្ងៃម្សិលមិញបាន
បង្ហាញថា ការនាំចេញពីប្រទេសអាល្លឺម៉ង់
ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អឺរ៉ុបបានកើនឡើង៣
ភាគរយកាលពីខែមេសា ដល់៤០,៩ពាន់លានអឺរ៉ូ។
ការនាំចេញរបស់បារាំងបានកើនឡើង០,២ភាគរយខណៈការនាំចេញរបស់
ប្រទេសអ៊ីតាលីបានធ្លាក់ចុះ ២,៩ភាគរយ
ហើយការនាំចេញរបស់ប្រទេសអេស្ប៉ាញបានធ្លាក់ចុះ០,៨ភាគរយ។
ទិន្នន័យពាណិជ្ជកម្មកាលពីថ្ងៃ
ម្សិលមិញបានចេញផ្សាយបន្ទាប់ពី
របាយការណ៍ដ៏គួរឲ្យខកចិត្តស្តីពីការលក់រាយនៅតំបន់ប្រើប្រាស់
ប្រាក់អឺរ៉ូ ដែលបានធ្លាក់ចុះ០,៥ភាគរយកាលពីខែមេសា។
តម្លៃប្រាក់អឺរ៉ូ
បានប្រែប្រួលតិចតួចធៀបនឹងប្រាក់ដុល្លារដោយជួញដូរក្នុងតម្លៃ
១,៣៣៤២ដុល្លារក្នុងមួយអឺរ៉ូ នៅម៉ោង១០
និង២៧នាទីព្រឹកនៅទីក្រុងប៊្រុចសែល៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍
0 comments:
Post a Comment