ភ្នំពេញៈ
កសិករដាំដំឡូងមីនៅខេត្តបន្ទាយមានជ័យជាច្រើនកំពុងនាំចូលពូជពី
ប្រទេសថៃដើម្បីដំាដុះសាជាថ្មីបន្ទាប់ពីការដំាលើកទី១មិនដុះ
ល្អដោយសារការប្រែប្រួលអាកាសធាតុហើយធ្វើឲ្យពូជដែលកសិករបាន
បម្រុងទុកកាលពីពេលប្រមូលផលចុងឆ្នាំមុនប្រើប្រាស់អស់។
លោក តែ ហាំង
ម្ចាស់ចម្ការដំឡូងមីដ៏ធំមួយនៅបន្ទាយមានជ័យដែលមានផ្ទៃដីដាំដុះ
ជាង១ ពាន់ហិកតាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា
តាំងពីចាប់ផ្តើមរដូវកាលដាំដុះដំបូងពួកគេជួបប្រទះភាពរាំងស្ងួត
តែទើបប៉ុន្មានថ្ងៃចុងក្រោយនេះ
ភ្លៀងធ្លាក់យ៉ាងខ្លាំងហើយបានប៉ះពាល់ដល់ផ្ទៃដីដាំដុះដំឡូងមី
ជាច្រើនហិកតា។
លោកបន្តថា ផ្ទៃដីដាំដុះភាគច្រើនបានចាប់ផ្តើមដាំដុះសាជាថ្មីលើកទីពីរ ឬខ្លះទៀតឈានដល់លើកទីបីទៅហើយដែលនាំឲ្យពូជដំឡូងដែលកសិករ បម្រុងទុកខ្វះខាត។លោកតែ ហាំងបានបន្តថា៖«បញ្ហាកង្វះពូជសម្រាប់ដំាលើកទីពីរឬលើកក្រោយ ៗទៀតហ្នឹងគឺជាបញ្ហាប្រឈមជាប្រចាំទៅហើយ។ ការទិញពូជបន្ថែមក្នុងតម្លៃថ្លៃធ្វើឲ្យថ្លៃដើមផលិតរបស់យើងមាន តម្លៃខ្ពស់»។
លោកបញ្ជាក់ថា ដើម្បីទិញពូជដំឡូងពីថៃមក គេត្រូវចំណាយប្រមាណ៣០បាត(ប្រហែល៣ ៩០០ រៀល) ក្នុងពូជដំឡូងមួយបាច់។
ដំឡូងមី ជាដំណាំកសិកម្មធំជាងគេទីពីរក្នុងខេត្តបន្ទាយមានជ័យបន្ទាប់ពី ដំណាំស្រូវហើយវាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក អភិវឌ្ឍស្ថានភាពនៃការរស់នៅរបស់ប្រជាជនក្នុងខេត្តជាប់ព្រំដែនថៃ មួយនេះផងដែរ។
លោក រុន សុផាន់ណារ៉ាប្រធានការិយាល័យក្សេត្រសាស្រ្តនៃមន្ទីរកសិកម្មខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថាមកដល់ពេលនេះដំឡូងមីត្រូវបានដំាដុះលើផ្ទៃដីសរុប៣ ៥០០ ហិកតា ហើយបើតាមផែនការលោករំពឹងថាផ្ទៃដីដាំដុះដំឡូងមីសរុបនៅក្នុងខេត្ត បន្ទាយមានជ័យនាឆ្នាំនេះមានចំនួនសរុប៤ ៥០០ ហិកតា។លោកបន្តថាបច្ចុប្បន្នមានតំបន់ដាំដុះដំឡូងមីសំខាន់ៗមួយ ចំនួននៅក្នុងខេត្តកំពុងរងការប៉ះពាល់ដោយសារអាកាសធាតុពិសេសក្នុង ស្រុកម៉ាឡៃដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។
លោក តែ ហាំងបានស្នើឲ្យមានការវិនិយោគលើរោងចក្រកែច្នៃដំឡូងមីឲ្យបាន ច្រើនជាងនេះ ព្រោះតម្រូវការដំឡូងមីដែលជាវត្ថុធាតុដើមនឹងមានជាប្រចាំ។ ដូច្នេះកសិករនឹងបន្តមានការប្រមូលផលជាប់រហូត៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍

0 comments:
Post a Comment