មនុស្សភាគច្រើនតែងមានក្ដីស្រមៃថា
ចង់មានអាជីវកម្មខ្លួនឯងជាជាងការធ្វើការឲ្យអ្នកដទៃ។
ក្នុងចំណោមអាជីវកម្មជាច្រើន
អាជីវកម្មហាងកាហ្វេកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់សហគ្រិន
បច្ចុប្បន្ន។ ហេតុដូចនេះ Sabay
សូមលើកយកចំណុចមួយចំនួនដែលអាចជួយដល់ប្រិយមិត្តជាបច្ច័យក្នុង
ការបើកដំណើរការអាជីវកម្មប្រភេទនេះ។
កំណត់ទំហំទឹកប្រាក់ដែលអ្នកមានលទ្ធភាពបើក។ សួរខ្លួនឯងថា តើអ្នកចង់សេងហេងកាហ្វេដែលមានស្រាប់ ទិញស្លាកយីហោ (Brand) ហាងកាហ្វេល្បី ឬចង់ចាប់ផ្ដើមហាងកាហ្វេថ្មីសន្លាងដោយខ្លួនផ្ទាល់? ទន្ទឹមគ្នានេះ អ្នកក៏ត្រូវគិតផងដែរថា តើអ្នកចង់ជួលបុគ្គលិក ឬចាប់ផ្ដើមធ្វើជាថៅកែ និងកូនឈ្នួលដោយខ្លួនឯង។
២. ស្វែងយល់ពីមុខជំនួញនេះជាមុន
អ្នកអាចសាកល្បងសុំធ្វើការងារជាអ្នកឆុងកាហ្វេ និងភេសជ្ជៈនៅហាងកាហ្វេជោគជ័យណាមួយដើម្បីអាចឲ្យអ្នកអាច សិក្សាស្វែងយល់ពី របៀបឆុងកាហ្វេ ឬលាយភេសជ្ជៈដទៃ។ ស្របគ្នានេះដែរ អ្នកអាចសង្កេតមើលពីដំណើរការអាជីវកម្មទាំងមូល ការគ្រប់គ្រង និងស្រូបទាញអតិថិជនពីអ្នកគ្រប់គ្រងរបស់អ្នក។
៣. បង្កើតគម្រោងផែនការ
ចំណុចទី ៣ ដែលអ្នកត្រូវធ្វើគឺ បង្កើតគម្រោងផែនការអាជីវកម្មដែលបរិយាយពីតម្លៃជាវផលិតផល បរិក្ខារផលិត ការទិញអាជ្ញាប័ណ្ណ និងសម្ភារៈប្រើប្រាស់នានាដែលអ្នកត្រូវការក្នុងការបង្កើត អាជីវកម្មនេះ។
៤. ជ្រើសរើសទីតាំង
បន្ទាប់ពីសរសេរផែនការហើយ អ្នកត្រូវកំណត់ទីតាំងដែលចង់បង្កើតជំនួញ។ ទីតាំងនៃជំនួញត្រូវឲ្យសមទៅនឹងប្រភេទអតិថិជនដែលអ្នកចង់បាន។ ទីតាំងដ៏ល្អគួរស្វែងរកកន្លែងដែលសម្បូរមនុស្សធ្វើដំណើរ ឆ្លងកាត់ និងមានកន្លែងចតយានជំនិះងាយស្រួល។
៥. ផ្សព្វផ្សាយ
ដើម្បីឲ្យអតិថិជនរបស់អ្នកបានដឹងថា ពីអាជីវកម្មថ្មីរបស់អ្នកត្រូវធ្វើការផ្សព្វផ្សាយ។ ការផ្សព្វផ្សាយអាចធ្វើឡើងក្រោមរូបភាពផ្សេងៗគ្នាទៅតាមទំហំ ថវិការបស់អ្នកដូចជា តាមរយៈកាសែត ទស្សនាវដ្ដី វិទ្យុ ខិត្តប័ណ្ណ ឬបណ្ដាញសង្គមដូចជា Facebook Ads ជាដើម។ ស្របគ្នានេះដែរ នៅដំណាក់កាលដំបូងអ្នកអាចបង្កើតប្រូម៉ូសិនថ្មីៗដូចជា ញ៉ាំ ៥ ដង ថែមជូន ១ ដងដោយឥតគិតថ្លៃ ឬអាចជាការផ្ដល់ជូនគូប៉ុងថ្លៃអាហារ ឬប័ណ្ណបញ្ចុះតម្លៃជាដើម។
៦. ទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុននានា
ជំហានដំបូងក្នុងការជួយឲ្យអាជីវកម្មកាហ្វេរបស់អ្នកដំណើរការគឺ ការបង្កើតបណ្ដាញអតិថិជន។ អ្នកអាចទាក់ទងក្រុមហ៊ុន ឬស្ថាប័នណាដែលត្រូវការកាហ្វេរបស់អ្នក។ អ្នកអាចចរចាជាមួយក្រុមហ៊ុនទាំងនោះក្នុងតម្លៃពិសេសណាមួយ ឬផ្ដល់ជូនសេវាកម្មដឹកយកដល់កន្លែងជាដើម។
ប្រភព http://news.sabay.com.kh
0 comments:
Post a Comment