អត្រាគ្មានការងារធ្វើនៅតំបន់អឺរ៉ុប
បានកើតដល់កម្រិតខ្ពស់បំផុតថ្មីសម្រាប់ខែមេសាកន្លងទៅ។
នេះបើយោងតាមស្ថិតិផ្លូវការពីការិយាល័យស្ថិតិរបស់គណៈកម្មការ
អឺរ៉ុប Eurostat។
សម្រាប់ខែមេសា អត្រាគ្មានការងារ
ធ្វើនៅតំបន់អឺរ៉ុបទាំងមូលកើនដល់ ១២,២% កើនពីអត្រា ១២,១%
ពីខែមុន ដែលមានន័យថា មនុស្ស
៩៥០០០នាក់បន្ថែមទៀតត្រូវអស់ការងារធ្វើក្នុងប្លុកប្រទេសទាំង
១៧ ដែលចាយប្រាក់អឺរ៉ូ។
ការកើនឡើងនៃចំនួនអ្នកគ្មានការងារធ្វើថ្មី
ធ្វើឲ្យចំនួនអ្នកគ្មានការងារធ្វើ សរុបក្នុងតំបន់កើនដល់ ១៩,៣៨
លាននាក់។
ក្រុមអ្នកគ្មានការងារធ្វើក្នុងតំបន់អឺរ៉ុបទាមទារឲ្យមានការបង្កើតការងារថ្មីបន្ថែមទៀតសម្រាប់ពួកគេ
ស្ថិតិ
ពីការិយាល័យស្ថិតិរបស់គណៈកម្មការអឺរ៉ុប Eurostat ដដែលបង្ហាញថា
ប្រទេសសេដ្ឋកិច្ចខ្លាំងនៅអឺរ៉ុបគឺ អាល្លឺម៉ង់ស្ថិតក្នុងអត្រា
៥,៤% និងលុចហ្សំបួរ ៥,៦% ខណៈមហាអំណាចសេដ្ឋកិច្ចធំទី ២
ប្រចាំតំបន់គឺ បារាំងឈានដល់កម្រិតខ្ពស់បំផុតដែរ
(មិនបានបញ្ជាក់ថា អត្រាប៉ុន្មាន)។
អូទ្រីសស្ថិតក្នុងកម្រិតទាបជាងគេក្នុងអត្រា ៤,៩% ខណៈក្រិក
(២៧%) អេស្ប៉ាញ (២៦,៨%) និងព័រទុយហ្គាល់ (១៧,៨%)
ជាប្រទេសដែលស្ថិតក្នុងស្ថានការណ៍អាក្រក់ជាងគេ។
វិបត្តិ
នៃតំបន់អឺរ៉ុបកាន់តែធ្វើឲ្យពិភពលោកមានការបារម្ភខ្លាំង
ព្រោះអឺរ៉ុបជាទីផ្សារសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសជាច្រើនទូទាំង
ពិភពលោក៕
ប្រភព http://news.sabay.com.kh
0 comments:
Post a Comment