ក្រុមហ៊ុន San Miguel Corp. (SMC)
នឹងបណ្ដាក់ទុកជាទឹកប្រាក់ ១.៥
ពាន់លានដុល្លារដើម្បីពង្រីកជើងហោះហើរចូលមកកម្ពុជា។
នេះបើយោងតាមសម្ដីនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន។
ការវិនិយោគ
ថ្មីនេះនឹងបង្កើនចំនួនយន្តហោះដែលហោះហើរមកកាន់កម្ពុជាប្រហែល ២០
បន្ថែមទៀត និងអាចរកចំណូលឲ្យអាកាសចរណ៍ហ្វីលីពីន (PAL) រហូតដល់ ៤០០
លានដុល្លារក្នុងមួយឆ្នាំ។
“សម្រាប់
អាកាសចរណ៍កម្ពុជា យើងកំពុងសិក្សាដើម្បីបញ្ជូនយន្តហោះពី ១៦ ទៅ ២២
គ្រឿងភ្លាមៗ”។ នេះបើតាមសម្ដីរបស់លោក Ramon S. Ang ប្រធាន SMC
និង PAL ថ្លែងដោយសង្ខេបប្រាប់ក្រុមអ្នកសារព័ត៌មាន។
ការវិនិយោគលើវិស័យអាកាសចរណ៍ចុងក្រោយនេះ
ត្រូវបានប្រភពដដែលបញ្ជាក់ថា ជាការចូលហ៊ុនគ្នារវាង PAL
(ដែលមានភាគហ៊ុនរួមនិង SMC) និងក្រុមហ៊ុន Royal Group of Cambodia
របស់អ្នកឧកញ៉ា គិត ម៉េង ដោយ ក្នុងនោះ ភាគីហ្វីលីពីនមានភាគហ៊ុន
(៤៩%) និងភាគីកម្ពុជាមាន (៥១%)៕
ប្រភព http://news.sabay.com.kh
0 comments:
Post a Comment